ព័ត៌មានកីឡា

BTV នឹងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ AFF U19 Championship ពីប្រទេសវៀតណាម

ស្ថានីយ៍ទូរទស្សន៍ BTV News នឹងផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ពានរង្វាន់ AFF U19 Championship ពីទីក្រុងហាណូយប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ខាងមុខ។ នេះបើតាមការបញ្ជាក់ពីប្រធានផ្នែកកីឡាលោក គង់ ហួន ។

កម្ពុជា ស្ថិតនៅពូល B ជាមួយ ថៃ អូស្ត្រាលី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និង ឡាវ។ ជំនួបបើកឆាកដំបូង កម្ពុជា នឹងត្រូវប៉ះ អូស្ត្រាលី នៅថ្ងៃទី១២ ខែកញ្ញា នៅទីលានមជ្ឍមណ្ឌលហ្វឹកហាត់របស់វៀតណាម។

សូមបញ្ជាក់ផងដែរថា ក្រុមកាងារ Post News ក៏នឹងធ្វើដំណើរផ្ទាល់ទៅផ្តិតយករូបភាពផ្ទាល់ពីការប្រកួត នៅប្រទេសវៀតណាមផងដែរ។ ដូច្នេះប្រិយមិត្តអាចតាមដានតាមរយ:ទំព័រ Post Sport និងគេហទំព័រ www.postnews.com.kh របស់យើង ដើម្បីបានពត៌មានលម្អិត និងរាយការណ៍ផ្ទាល់ពីទីលានប្រកួត។

មតិយោបល់