ព័ត៌មានកីឡា

Cristiano Ronaldo ទម្លុះសំណាញ់ទី Juventus ២ គ្រាប់ assist ១ គ្រាប់ទៀត(វីដេអូ)

ក្រុមអធិរាជស Real Madrid នៅតែជាស្តេចត្រាញ់ នៅ UEFA Champion League ដោយក្រុមយក្សអេស្ប៉ាញមួយនេះ ទៅធ្វើស៊ីក្រុមសេះបង្កង់ Juventus ដល់ក្នុងដី ៣-០ យប់មិញនេះ។

ក្រឡេកមកមើល កំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo វិញ ពិតជាមិនធម្មតាឡើយ តារាស៊ុតឆ្នើមប្រចាំក្រុម Real Madrid រូបនេះ នៅតែបន្ត​ការ​ស្វែងរកគ្រាប់បាល់ឲ្យក្លិប មិនស្រកស្រុតឡើយ។ ជាក់ស្តែងណាស់ Ronaldo នៅតែបន្តរកគ្រាប់បាល់ ឲ្យ Real Madrid បានដដែល ពោលកីឡាករវ័យ៣៣ឆ្នាំ​រូបនេះ អាចរកបានដល់ទៅគ្រាប់ ក្នុងការទម្លាយសំណាញ់ទីក្រុម Juventus យប់មិញនេះ។

១ គ្រាប់ដំបូងរបស់ Ronaldo រកបានតាំងពីនាទីទី៣ ដើមតង់ម្លេះ ដែលជាការបោះបាល់ពីស្លាបឆ្វេងយ៉ាអស្វារ្យរបស់កីឡាករអេស្ប៉ាញ Isco ខណ:​១គ្រាប់ទៀត គឺជាការលោតក្បាច់ពិសេសបកក្រោយ បញ្ចូលទីយ៉ាងអស្ចារ្យ ក្រោយ​ពីការបោះបាល់ពីស្លាបស្តាំ របស់កីឡាករអេស្ប៉ាញមួយរូបទៀត Dani Cavarjal នៅនាទីទី៦៤ ។ ការស៊ុតបញ្ចូលទីខ្លួនឯងបែបនេះ មិនទាន់បញ្ចប់ឡើយ នៅនាទីទី៧២ Ronaldo បានបោះបាល់ឲ្យ Marcelo ទាត់បញ្ចូលទីបានសម្រេច​ជាហេតុធ្វើឲ្យ Real Madrid យកឈ្នះ លើក្រុមម្ចាស់ផ្ទះ សេះបង្កង់ Juventus ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ UEFA Champion League ។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ Cristiano Ronaldo ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់បញ្ចូលទី បាន ២ គ្រាប់ និងបោះបាល់ឲ្យមិត្តរួមក្រុមស៊ុត​បាន ១ គ្រាប់ផងដែរ។

https://www.youtube.com/watch?v=fCMSCXTxsyc

មតិយោបល់