ព័ត៌មានកីឡា

Chelsea កំពុងរងវិបត្តិខ្សែប្រយុទ្ធ ខណះក្រុមជើងឯក Premire League នេះ បរាជ័យ ក្នុងការនាំយក Lukaku

លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea ហាក់មិនមានការសប្បាយចិត្តឡើយ ក្រោយការបរាជ័យ ក្នុងការនាំយកខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku រួចមក។

ជាការពិតណាស់ លោក Conte បានព្យាយាម ជាយូរណាស់មកហើយ ដើម្បីនាំយកខ្សែប្រយុទ្ធ Lukaku ត្រឡប់មកកាន់ Chelsea វិញ ក្រោយពីការសម្រេចចិត្តចាកចេញរបស់ Diego Costa ។ យ៉ាងណាក៍ដោយ នៅពេលដែល Everton បានលេងល្បែងដោះដូរកីឡាករ ជាមួយបីសាចក្រហម Manchester United គឺជាការគំរាមកំហែងមួយយ៉ាងធំ សម្រាប់ក្រុមតោខៀវ Chelsea។ មិនខុសពីការគិតនោះឡើយ Man Utd និង Everton បានយល់ព្រមក្នុងការលក់ខ្សែប្រយុទ្ធ Lukaku ក្នុងតម្លៃ ៧៥លានផោន ដែល Everton អាចនាំយក Rooney ត្រឡប់ទៅវិញផងដែរ។ ហេតុនេះហើយ ការតាមប្រមាញ់ របស់ Chelsea ជាយូរមកហើយនោះ បែរជាមិនបានការទៅវិញ ខណះដែលពួកគេត្រៀមនាំយកបានហើយទៅនោះ។

គួរបញ្ជាក់ផងដែរថា Chelsea បានបរាជ័យ ក្នុងការនាំយកកីឡាករ ៣នាក់ហើយ ក្នុងរដូវកាលនេះ រួមមានដូចជា Romelu Lukaku, Alexis Sanchez និង Virgil van Dijk ស្របពេលដែលកីឡាករ Alex Sandro និង Tiemoue Bakayoko មិនទាន់ច្បាស់ក្នុងការផ្ទេរមកកាន់ Chelsea ។ ដូច្នេះហើយ ដើម្បីកុំឲ្យប្រព័ន្ធប្រយុទ្ធរបស់តោខៀវ Chelsea មានបញ្ហានោះ ជម្រើសចុងក្រោយ ដែល ក្លិបត្រូវតែតាមទិញ Andre Belotti និង Alvaro Morata ឲ្យបាន ដើម្បីកុំឲ្យមានបញ្ហាក្រោយការចាកចេញរបស់ Diego Costa ។

មតិយោបល់