ព័ត៌មានកីឡា

ចប់វគ្គទី១៖ U-23 កម្ពុជា និង U-23 ជប៉ុន បានត្រឹមស្មើគ្នា ០ទល់០

ការ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship CHINA 2018 ក្នុងវគ្គទី១(៤៥នាទី)បានបញ្ចាប់រវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ និង ក្រុមជម្រើសជាតិជប៉ុនអាយុក្រោម ២៣ឆ្នាំ ដោយលទ្ធផលបានត្រឹមតែ ០ទល់០ ប៉ុន្នោះ ខណ:ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង។​

សូមជំរាបជូនថា ក្នុងជម្រើស ១១នាក់ដំបូងរបស់ U-23 កម្ពុជា ផ្លាស់ប្តូតែ ១រូប ប៉ុន្នោះដែលកាលពីប៉ះជាមួយ U-23 ចិន ពោលគឺកីឡាករ ប្រាក់ ធីវ៉ា ចេញ កីឡាករ សារី ម៉ាត់ដូរ៉ាទីន ចូលមកវិញ ខណៈដែលខាង U-23 ជប៉ុន កាលពីប៉ះជាមួយ U-23 ហ្វីលីពីន ពេលនេះត្រូវបានផ្លាស់ប្តូទាំអស់តែម្តង។ យើងសង្កេតឃើញថា ខាង U-23 ជប៉ុន បានធ្វើការវាយសម្រុកយ៉ាងខ្លាំងមកលើក្រុមរបស់កម្ពុជា។ កីឡាករ ប្រាក់ ធីវ៉ា បានផ្លាស់ប្តូចូលនៅត្រឹមនាទីទី ៤២ ដោយកីឡាករ សារី ម៉ាត់ដូរ៉ាទីន មានបញ្ហារបួស។

រង់ចាំមើលលទ្ធផលនៅវគ្គទី២ជាបន្តទៀត សង្ឃឹមថាក្រុម U-23 កម្ពុជា អាចយកឈ្នះបានក្នុងជំនួបលើកទី២នេះ ជាមួយ U-23 ជប៉ុន បានដែរទេ៕

មតិយោបល់