ព័ត៌មានកីឡា

Kashima Antlers បំបាក់ក្រុមជើងខ្លាំងអេស្ប៉ាញ Sevilla ២-០ (វីដេអូ)

ក្រុមបាល់ទាត់ជប៉ុន Kashima Antlers បានយកឈ្នះក្រុមមកពីប្រទេសអេស្ប៉ាញ Sevilla ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។

នេះគឺជារឿង ដ៍គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់ក្រុមបាល់ទាត់ជប៉ុន Kashima Antlers ដែលអាចយកឈ្នះ ក្រុមមកពីអេស្ប៉ាញ Sevilla។ ២គ្រាប់របស់ក្រុម Kashima Antlers រកបានដោយខ្សែប្រយុទ្ធ Suzuki ទាំង២គ្រាប់ ដោយគ្រាប់ទី១ រកបាននៅនាទីទី ៧២ និងគ្រាប់ទី២ រកបាននៅនាទីទី ៩០ នាចុងម៉ោងតង់ទី២ទៅហើយ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងខ្លាំង របស់អាស៊ី Kashima Antlers បង្ហាញឲ្យក្រុមនៅអឺរ៉ុបជាច្រើន មើលឃើញថា អាស៊ី មិនមែនមានក្រុមបាល់ទាត់ អន់ឡើយ អាស៊ី កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងពិភពបាល់ទាត់។

ម្យ៉ាងវិញទៀត ការយកឈ្នះ Sevilla របស់ក្រុម Kashima Antlers ក៍ជាការបង្កើតនូវកំណត់ត្រាថ្មីរបស់ ជប៉ុនក្នុងការយកឈ្នះលើក្រុមជើងខ្លាំងមួយមកពីអឺរ៉ុប ជាពិសេសនោះគឺ ការយកឈ្នះលើក្រុម ជើងឯក UEFA Europa League ៣សម័យកាលជាប់ៗគ្នាផងដែរ។

ខាងក្រោមនេះជាវីដេអូ ការប្រកួតរវាងក្រុម Kashima Antlers ជាមួយក្រុម Sevilla ៖

https://www.youtube.com/watch?v=Y-HrOUmSa04

មតិយោបល់