ព័ត៌មានកីឡា

បើ Ronaldo លេងវិញ ដឹងតែគ្រាប់បាល់ប្រកៀកប្រកិត Messi បាត់

ក្រុម Real Madrid ធ្វើបានយ៉ាងល្អ ក្នុងការធ្វើដំណើរទៅសួរសុខទុក្ខក្រុម Las Palmas ដោយបានបំបាក់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៣-០ ដែលជាការត្រៀមសម្រាប់ជួបក្រុមសេះបង្កង់ Juventus នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ។

៣គ្រាប់របស់ក្រុម Real Madrid រកបានដោយ ខ្សែប្រយុទ្ធវែល Gareth Bale ចំនួន ២គ្រាប់ដែលស៊ុតបាននៅនាទីទី២៦ និងការទាត់បាល់ ១១ម៉ែត្រនៅនាទីទី៥១ ខណ:១គ្រាប់ទៀត រកបានដោយការស៊ុតបាល់ ១១ម៉ែត្រ​នៅនាទីទី៣៩ ដោយខ្សែប្រយុទ្ធបារាំង Karim Benzema ។ សម្រាប់ការប្រកួត​នេះដែរ ពិតជាសោកស្តាយណាស់ សម្រាប់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ដែលមិនបានដាក់ឲ្យចូលលេង ប្រសិនបើកីឡាកររូបនេះ បានចូលលេងវិញ ច្បាស់ណាស់ គ្រាប់បាល់ប្រជែងស្បែកជើងមាសរបស់គេ​ និងប្រកៀកប្រកិតជា​មួយ Lionel Messi ជាក់ជាមិនខាន។

គ្រាន់តែបាល់ ១១ម៉ែត្រ២លើក គឺជាឱកាសសម្រាប់ Ronaldo រកគ្រាប់បាល់ទៅហើយ ដោយមិនបាច់និយាយ​ពី​ការស៊ុតផ្សេងទៀតនោះ Ronaldo នឹងអាចរកគ្រាប់បាល់បានច្រើនគ្រាប់ជាក់ជា​មិនខាន។ យ៉ាងណាវិញ ថ្វីបើ Real Madrid មិនដាក់ Ronaldo លេងយប់មិញមែន បំណងរបស់ក្លិបអេស្ប៉ាញមួយនេះ ចង់ទុក ខ្សែប្រយុទ្ធរូបនេះ លេង Champion League ជាមួយក្រុមសេះបង្កង់ Juventus ក្នុងរយ:ពេល​ប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។

https://www.youtube.com/watch?v=YKT9UqZX_3U

មតិយោបល់