ព័ត៌មានកីឡា

Claude Puel មិនលក់ Mahrez ឡើយ

គ្រូបង្វឹកក្រុម Leicester City លោក Claude Puel បានឲ្យដឹងថា ក្លិបនឹងមិនលក់ខ្សែបម្រើប្រយុទ្ធស្លាប Riyad Mahrez នៅទីផ្សារដោះដូរកីឡាករ​នាពេលនេះឡើយ។

បើទោះបីជាកាលពីថ្ងៃពុធ កន្លងមកនេះ មានរូបភាពមួយចំនួនដែលបានផុបង្ហាញ​ពីវត្តមានរបស់ Riyad Mahrez នៅកីឡារដ្ឋាន Emirates របស់ក្រុមកាំភ្លើងធំ Arsenal ក៍ដោយ តែលោក Claude Puel បានចេញមុខមកបកស្រាយទាក់ទង​នឹងបញ្ហានេះ។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Fox Sports បានឲ្យ​ដឹងថា លោក Claude Puel បានចេញមុខមកឆ្លើយតបចំពោះពត៌មានដែលមាន​វត្តមានរបស់កីឡាករអាល់សេរ៉ី Riyad Mahrez ផ្លាស់ទៅកាន់ក្រុមកាំភ្លើងធំ Arsenal ។

លោក Claude Puel បានឲ្យដឹងថា Mahrez នឹងបន្តជាមួយ Leicester City រហូតដល់បញ្ចប់រដូវកាលនេះ ថ្វីបើក្លិបមិនអាចឃាត់ឃាំងដំណើរផ្លាស់ទៅកាន់ Emirates របស់កីឡាកររូបនេះ​ក៍ដោយ តែលោកនឹងរក្សា Mahrez រហូតដល់ចប់រដូវកាលសិន។ តាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Mahrez កាន់តែចង់ផ្លាស់ទៅកាន់ Arsenal មែនទែនហើយ បន្ទាប់ពី ក្លិបដែលមានមូល​ដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ព្យាយាមតាមប្រមាញ់ តាំងពីរដូវក្តៅមុនមកម្លេះ។

យ៉ាងណាវិញ លោក Claude Puel នឹងមិនរក្សាទុក Riyad Mahrez ឡើយ តែលោកចង់ឲ្យ​ Mahrez លេងជាមួយក្លិបរហូតដល់បញ្ចប់រដូវកាលសិន មុននឹង​ផ្លាស់ទៅកាន់ Arsenal នៅរដូវកាលក្រោយ។

មតិយោបល់