ព័ត៌មានកីឡា

Zidane ៖ Ronaldo គឺជាផ្នែកមួយនៃការឈ្នះពានរបស់ Real Madrid

លោក Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បានប្រាប់ ESPN ថា កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និងមិនលក់ឲ្យក្រុមណាឡើយ ក្នុងរដូវក្តៅនេះ។

ថ្វីបើបញ្ហារបស់ Ronaldo នៅមិនទាន់ដោះស្រាយ រួចរាល់ក៍ដោយ លោក Zidane បាននិយាយថា Real Madrid មិនអាចបាត់បង់ Ronaldo ឡើយ ព្រោះថា កំពូលតារាដ៍ឆ្នើមមួយនេះជាផ្នែកមួយ ដែលនាំឲ្យ Real Madrid ឈ្នះពាន នាពេលកន្លងមក។ បន្ថែមលើនេះ អ្នកចាត់ការទូទៅ របស់ក្រុមស្តេចស Real Madrid រូបនេះ នឹងមិនលក់ Ronaldo ទៅឲ្យក្រុមបីសាចក្រហម Manchester United ឬក្រុមអ្នកមានបារាំង Paris Saint Germain ដូចទៅនឹងអ្វីដែលអ្នកសារពត៌មាន បានចុះផ្សាយ នាពេលកន្លងមកឡើយ។

ការសម្រាក វិស្សមកាល របស់ Ronaldo ដែលក្លិប ចង់ឲ្យខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំនេះ រំសាយនូវបញ្ហា ដែលកំពុងប្រឈមតាមរយ:ដំណើរលំហែរកាយរបស់គេ។ Real Madrid កំពុងបើកទ្វាររង់ចាំ Ronaldo ព្រោះថា ក្លិបត្រូវការខ្សែប្រយុទ្ធរូបនេះយ៉ាងសំខាន់ ដើម្បី បន្តឈ្នះពាន ជាច្រើនទៀត ជាមួយ Real Madrid ស្របពេលដែល Ronaldo ត្រូវបានគេជឿជាក់ថា រូបគេនឹងក្លាយជាអ្នកឈ្នះពាន Balon D’or ជាលើកទី៥ ក្នុងអាជីពរបស់រូបគេផងដែរ។

ដូច្នេះហើយ ការបន្តនៅ Real Madrid អាចធ្វើឲ្យ Cristiano Ronaldo ឈ្នះពានផ្ទាល់ខ្លួនបន្ថែមទៀត រួមទាំងការធ្វើឲ្យអាជីព របស់កំពូលខ្សែប្រយុទ្ធរូបនេះ នៅស្ថិតស្ថេរបានយូរផងដែរ។

មតិយោបល់