ព័ត៌មានកីឡា

Inter យកឈ្នះក្រុមបារាំង Lyon (វីដេអូ)

មិនត្រឹមតែក្រុម AC Milan ទេដែលកំពុងបង្ហាញទម្រង់លេងល្អនោះ ស្របពេល ដែលក្រុមរបងខាង Inter Milan ក៍មិនណយនោះដែរ។

ជាការពិតណាស់ នៅក្នុងការប្រកួតមិត្តភាព ជាមួយក្រុមជើងខ្លាំងរបស់បារាំង Lyon ក្រុមយក្សអ៊ីតាលី Inter Milan បានយកឈ្នះក្នុងលទ្ធផល ១-០ ។ ថ្វីបើ គ្រាប់ស៊ុតមិនច្រើនមែន តែនេះ ស្តែងបញ្ជាក់ឲ្យឃើញថា ក្រុម Inter Milan កំពុងតែចាប់ផ្តើម រំកិលខ្លួន មកឈរនៅតំបន់មួយប្រសើរបន្តិចវិញហើយ ព្រោះថា រយ:កាល ប៉ុន្មានឆ្នាំមកនេះ Inter Milan លែងកម្រឈ្នះក្រុមជើងខ្លាំងមកពីក្រៅប្រទេសណាស់។ ម្យ៉ាងវិញទៀត ទម្រង់លេងរបស់ក្រុម Inter Milan ក៍មានការប្រែប្រួលច្រើនជាងមុន ទាំងតំបន់ប្រយុទ្ធ និងតំបន់ការពារផងដែរ។១គ្រាប់ របស់ក្រុម Inter Milan រកបានដោយកីឡាករ Jovatic នៅនាទីទី ៧៥ ក្រៅពីនេះ ក្រុមទាំង២ បានត្រឹមវាយលុកគ្នាប៉ុណ្ណោះ ដោយមិនមានការធ្លាយគ្រាប់បាល់ បន្តទៀតឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុម Inter Milan ចាប់ផ្តើមលេងធ្លាក់កូដ និងទម្រង់លេង តាំងពីឆ្នាំ ២០១១ ក្រោយពីបានឈ្នះ Champion League ចុងក្រោយកាលពីឆ្នាំ ២០១០ ពោលគឺក្រោយការចាកចេញរបស់លោក Jose Mourinho ។ដូច្នេះហើយ តស់រយ:ជ័យជម្នះលើក្រុម Lyon នេះ សបញ្ជាក់ឲ្យឃើញថា Inter Milan មានការប្រែប្រួល ប្រសើរវិញ បន្តិចបន្តួចហើយ។

ខាងក្រោមនេះជាវីដេអូ ការប្រកួតរវាងក្រុម Inter Milan និងក្រុម Lyon ៖

//www.youtube.com/watch?v=KrTAVcScfoU

មតិយោបល់