ព័ត៌មានកីឡា

Zlatan អាចនឹងត្រូវបង្ហាញខ្លួនឲ្យ Man Utd មុនការកំណត់ នាក្របខ័ណ្ឌ UEFA Champion League

ខ្សែប្រយុទ្ធស៊ុយអ៊ែតវ័យ ៣៥ឆ្នាំ Zlatan Ibrahimovic ត្រូវបានលោក Jose Mourinho អ្នកចាត់ការក្រុម បីសាចក្រហម Manchester United បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករ ២៤នាក់ដែលត្រូវប្រកួតក្នុងពានរង្វាន់ UEFA Champion League នាសប្តាហ៍ក្រោយនេះ។

ថ្វីបើ Zlatan Ibrahimovic មិនទាន់អាចលេងពេញជើង ក៍ដោយ ខណៈតាមការឲ្យដឹងទំនង នៅខែមករាខាងមុខ ទើបកីឡាកររូបនេះអាចជាស្រួលបួល ក៍ដោយ ក៍ក្រុម Man Utd បានបញ្ចូលឈ្មោះ ក្នុងបញ្ជីការប្រកួត Champion League ដែរ។ ជាក់ស្តែងណាស់ ESPN reports បានឲ្យដឹងថា លោក Mourinho បានសម្រេចដាក់ឈ្មោះឲ្យ Zlatan Ibrahimovic លេងក្នុងការប្រកួត Champion League ដែលត្រូវប្រកួតនៅមួយសប្តាហ៍ខាងមុខនេះ។ ក្នុងនោះដែរ ប្រហែលជាមិនចាំដល់ ខែមករានោះឡើយ Zlatan អាចនឹងត្រូវបង្ហាញខ្លួនឲ្យក្រុម Man Utd ក្នុងជំនួបនាថ្ងៃទី ១២ កញ្ញា សប្តាហ៍ក្រោយ ជាមួយក្រុម Basel នៅ Old Trafford ។

ម្យ៉ាងវិញទៀត សម្រាប់ Zlatan Ibrahimovic វិញក៍កំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមបង្ហាញខ្លួនឲ្យក្រុម បីសាចក្រហម សារជាថ្មីឡើងវិញ ក្រោយពីរងរបួស តាំងពីខែមេសាកន្លងមក។ ដូច្នេះហើយ តាមរយៈហេតុផលនេះ ទំនងជាខ្សែប្រយុទ្ធដ៍ឆ្នើម Zlatan Ibrahimovic អាចបង្ហាញខ្លួនសារជាថ្មី ឲ្យក្រុមបីសាចក្រហម នៅសប្តាហ៍ក្រោយនេះ ឬក៍យ៉ាងណា?

មតិយោបល់