ព័ត៌មានកីឡា

Man City ប្រកាសសង្រ្គាមជាមួយ Real Madrid

ពិតជារឿងមួយដ៍ភ្ញាក់ផ្អើល ដែលក្រុមជើងខ្លាំងអង់គ្លេស Manchester City បានប្រកាសសង្រ្គាមជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid ក្នុងការទិញយក Kylian Mbappe ពីក្រុម Monaco ។

Mirror បានចុះផ្សាយ កាលពីពេលថ្មីៗនេះថា លោក Pep Guadiola អ្នកចាត់ការទូទៅ របស់ក្រុម Manchester City បានចាផ្តើមចំណាយទឹកប្រាក់យ៉ាងសម្បើម ក្នុងការទិញយកខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ពីក្រុម Monaco ។ កាលពីពេលថ្មីៗកន្លងមកនេះ ក្រុម Real Madrid បានយល់ព្រម នូវទំហំទឹកប្រាក់ ១២៣លានផោន ក្នុងការទិញ Mbappe ពីក្រុម Monaco រួចមកហើយ។ ម្យ៉ាងវិញទៀត ក្រោយពីលក់ Morata និង Danilo បានលុយប្រមាណជា ១០០លានផោន នោះ ក្រុម Real Madrid បានរៀបចំសំណើរសព្វគ្រប់ ក្នុងការចរចារ ជាមួយ Monaco រួចទៅហើយ។

ក៍ប៉ុន្តែ រឿងមិនគួរឲ្យនឹកស្មាននោះ គឺក្រុម Man City ក្រោមការដឹកនាំរបស់លោក Pep Guadiola បានប្រកាសសង្រ្គាម ជាមួយ Real Madrid ដោយហ៊ានចំណាយទឹកប្រាក់រហូតដល់ទៅ ១៤៣លានផោន ក្នុងការប្រជែងទិញយក Kylian Mbappe ពីក្រុម Monaco ដែរ។ តាមរយ: ការហ៊នចំណាយយ៉ាងសម្បើមបែបនេះ របស់ក្រុម Manchester City បានក្លាយជាសមរភូមិ ដ៍តានតឹងមួយ សម្រាប់ក្រុមទាំង២ ស្របពេលដែល Real Madrid អាចនឹងត្រូវចំណាយរហូតដល់ទៅ ១៦០លានផោន ប្រសិនបើក្លិបយក្សអេស្ប៉ាញមួយនេះ ពិតជាចង់បានខ្សែប្រយុទ្ធបារាំងវ័យក្មេងនេះមែន។

ដូច្នេះហើយ សមរភូមិ​ ក្នុងការប្រជែងយក ​Kylian Mbappe កាន់តែតានតឹងហើយ ប្រសិនបើ ក្រុមណាមួយចង់បានខ្សែប្រយុទ្ធរូបនេះ ត្រូវតែហ៊ានចំណាយខ្ពស់ ទើបអាចនាំយក Mbappe មកកាន់ ក្លិបរបស់ពួកគេបាន។

មតិយោបល់