ព័ត៌មានកីឡា

ក្លិបរបស់ឥណ្ឌូនេស៊ីមួយ កំពុងទាក់ទងចុះហត្ថលេខាជាមួយ Frank Lampard

ក្រុមបាល់ទាត់ឥណ្ឌូនេស៊ីដែលប្រកបអាជីពនៅ Liga 1 ក្លិប Bali United កំពុងតែចរចាអំពីការចុះហត្ថលេខាជាមួយអតីតកីឡាករអន្តរជាតិអង់គ្លេស Frank Lampard ។

ប្រភពនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ខ្សែបម្រើកណ្តាលអាយុ ៣៩ ឆ្នាំរូបនេះ នឹងក្លាយជាកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានចុះហត្ថលេខាមកកាន់ទឹកដី Laskar Semeton Dewata នៅក្នុងរដូវកាលក្រោយ។

តាមសេចក្តីរាយការណ៍ថាលោក Pieter Tanuri ម្ចាស់ក្លិប Bali United បានជួបពិភាក្សាជាមួយអតីតតារាបាល់ទាត់ Chelsea និង Manchester City នៅពេលដែលគាត់បានចូលរួមក្នុងព្រឹត្តិការណ៍ 2017 AP Sport Summit នៅទីក្រុង Manchester កាលពីថ្ងៃអាទិត្យ។

“Lampard បានប្រាប់ខ្ញុំថាបាល់ទាត់ត្រូវការបច្ចេកទេសឥឡូវនេះ។ គាត់ក៏បានប្រាប់ខ្ញុំអំពីរឿងរបស់គាត់នៅពេលដែលលេងឱ្យ Chelsea និង Manchester City “។ នេះបើតាមសម្តីរបស់លោក Pieter ដែលត្រូវបានដកស្រង់ដោយ Tribun Bali ។

អតីតកីឡាករអង់គ្លេសរូបនេះ បានប្រកាសចូលនិវត្តន៍កាលពីខែកុម្ភៈក្នុងអាជីពមួយនេះ ហើយ Lampard ធ្លាប់បានលើកពាន English Premier League ចំនួន ៣ដង, FA Cup ចំនួន ៤ដង និងពានរង្វាន់ Champions League ជាមួយ Chelsea ម្តង៕

មតិយោបល់