ព័ត៌មានកីឡា

ការប្រកួតមុនបើករដូវកាលរបស់ក្រុម Dortmund មិនប្រសើរសោះ សម្រាប់រដូវក្តៅនេះ (វីដេអូ)

ក្រុមជើងខ្លាងអាឡឺម៉ង់ Dortmund ហាក់ដូចជា មិនសូវកាក់កបឡើយ ក្នុងការប្រកួតមិត្តភាព នាវិស្សមកាលបាល់ទាត់នេះ ដោយភាគច្រើនចាញ់ ក្រុមដែលមានសមត្ថភាពទាបជាងខ្លួន។

ជាក់ស្តែងណាស់ ការប្រកួតមិត្តភាពម្សិលមិញនេះ ក្រុម Dortmund បានបន្តមកចាញ់ក្រុម Espanyol របស់អេស្ប៉ាញ ១-០ ។ ក្រុម Dortmund បានបើកការវាយលុកយ៉ាងខ្លាំង តាំងពីបើកការប្រកួតដំបូងមកម្លេះ ក៍ប៉ុន្តែ ក្រុមជើងខ្លាំងអាឡឺម៉ង់នេះ ហាក់ដូចជាគ្មានសំណាងឡើយ ក្នុងការរកគ្រាប់បាល់បញ្ចូលទី។ ចំណែកក្រុម Espanyol វិញ ថ្វីបើ មិនសូវមានសាច់បាល់លេងមែនតែ ក្រុមអេស្ប៉ាញមួយនេះ ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់ បានសម្រេចនៅនាទីទី ៨០ ដោយកីឡាករ Piatti ចុងម៉ោងទៅហើយនោះ។ បន្ទាប់ពីត្រូវបានក្រុម Espanyol នាំមុខ ១-០ ក្រុម Dortmund បានធ្វើការវាយលុក ដូចទឹកបាក់ទំបន់ លើក្រុម Espanyol តែមិនអាចរកគ្រាប់បាល់បានឡើយ ព្រោះថា រនាំងខ្សែការពារ ១០នាក់ ក្នុងទីលាន បូកនឹងអ្នកចាំទីម្នាក់ទៀត មិនងាយស្រួលឡើយ សម្រាប់ក្រុម Dortmund រកគ្រាប់បាល់តាមស្មើវិញនោះ។

ដូច្នេះហើយ នេះសបញ្ជាក់ឲ្យឃើញថា ការប្រកួតបើករដូវកាលកន្លងមកនេះ ក្រុម Dortmund មិនទទួលបានលទ្ធផលប្រសើរឡើយ ដែលទម្រង់លេងរបស់ក្រុម ជើងខ្លាំងអាឡឺម៉ង់ មួយនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។

ខាងក្រោមនេះជាការប្រកួតរវាងក្រុមទាំពីរ៖

https://www.youtube.com/watch?v=mn2x_pPxwv4

មតិយោបល់