ព័ត៌មានកីឡា

Benzema គ្រោងបន្តកុងត្រា ៥ឆ្នាំទៀត ប្រសិនបើ Real Madrid ទិញបាន Mbappe

ខ្សែប្រយុទ្ធបារាំងវ័យ ២៩ឆ្នាំ Karim Benzema មានគម្រោងបន្តកុងត្រាថ្មី ៥ឆ្នាំទៀត ជាមួយក្រុមស្តេចស Real Madrid ប្រសិនបើ ក្រុមយក្សអេស្ប៉ាញមួយនេះទិញបានខ្សែប្រយុទ្ធបារាំងវ័យក្មេង Kylian Mbappe ពីក្រុម Monaco ។

នេះគឺជារឿងយ៉ាងសប្បាយចិត្តបំផុតរបស់លោក Zidane និងក្រុម Real Madrid ព្រោះថាខ្សែប្រយុទ្ធពោរពេញទៅដោយថាមពល Karim Benzema បានសម្រេចចិត្ត ចង់បន្តនៅ Real Madrid បន្តទៀត។ បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Benzema ចង់បន្តកុងត្រា ៥ឆ្នាំទៀត ជាមួយនឹង Real Madrid ណាស់ ខណៈដែលកុងត្រារបស់គេត្រូវចប់នៅឆ្នាំក្រោយនេះ ពេលដែលក្រុមយក្សមួយនេះកំពុងតែតាមប្រមាញ់ Kylian Mbappe ដែលជាកីឡាករវ័យក្មេងកំពុងឡើងជើង។ ជាការពិតណាស់ Benzema ចង់លេងចាប់ដៃគូ ជាមួយនឹង Mbappe ដែលជាសិស្សប្អូន ក្នុងក្រុមជម្រើសជាតិបារាំង ថ្វីបើពេលនេះ Benzema មិនទាន់ជាប់ជម្រើសជាតិវិញក៍ដោយ។ យ៉ាងណាវិញ វត្តមានរបស់ Mbappe មកកាន់ Real Madrid គឺជារឿងសប្បាយចិត្តបំផុតសម្រាប់ Benzema ព្រោះថាការចាប់ដៃគូ ជាមួយ មិត្តរួមជាតិ គឺជាបំណងរបស់ខ្សែប្រយុទ្ធបារាំងរូបនេះ។

ម្យ៉ាងវិញទៀតនោះ Benzema ចង់ឲ្យ Mbappe មកកាន់ Real Madrid ខ្លាំងណាស់ ដោយចង់ឲ្យមកបង្ហាញសមត្ថភាពនៅក្រុមដ៍ខ្លាំងបំផុតក្នុងលោក រួមទាំងដកស្រង់បទពិសោធន៍ផ្សេងៗ ពីកីឡាករឆ្នើមៗលំដាប់ពិភពលោកផងដែរ។ ការនាំយក Mbappe មកកាន់ Real Madrid កំពុងតែប្រឈម ខណៈ​ ក្រុម Man City បានដេញថ្លៃរហូតដល់ទៅ ១៤៣លានផោន នេះហើយដែលធ្វើឲ្យ Real Madrid មានផលពិបាកយ៉ាងខ្លាំង។

មតិយោបល់