ព័ត៌មានជាតិ

បុគ្គលិកកំពង់ផែស្វយ័តភ្នំពេញចេញពីធ្វើការឌុបគ្នាមកផ្ទះ បែរជាបុកគ្នាជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់និងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រ២៥-២៦ ក្នុងភូមិ ស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុឈ្មោះ មោះ ព្រំទិត្ យភេទប្រុស អាយុ២៧ឆ្នាំ នៅខេត្តកំពង់ស្ពឺ មុខរបរបុគ្គលិកផែស្វយ័តភ្នំពេញ (ឃុំបន្ទាយដែក) ធ្វើដំណើរចេញពីភ្នំពេញ បើកម៉ូតូម៉ាក Scoopy I ពាក់ផ្លាកលេខ ភ្នំពេញ 1CM-8283 ត្រឡប់មកកន្លែងធ្វើការវិញដោយបានឌុបឈ្មោះ អៀង ធារ៉ាភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្នួល ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ ខណ:បើកមកដល់ចំណុចកើតហេតុស្រាប់បុកជាមួយ ម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខព្រៃវែង 1C-6818 បើកបរដោយឈ្មោះ មួនសុី ថុល ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិស្វាយ ឃុំ
កំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែងបើកបរក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ បណ្ដាលអោយភាគីដែលជិះម្នាក់ឯងស្លាប់ភ្លាមៗនៅនឹងកន្លែង និងភាគីម្ខាងទៀតដែលមានគ្ន២នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ចំណែកសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់