ព័ត៌មានកីឡា

បន្ទាប់ពីកីឡាករ៣រូប នៅ Premier League ក្រុម Barcelona កំពុងសម្លឹងឃើញ Antonie Griezmann របស់ក្រុម Atletico Madrid

ក្រោយពីការសម្រេចចិត្តបើកផ្លូវឲ្យ Neymar ចាកចេញមក ក្រុម Barcelona កំពុងតែពិបាក ក្នុងការស្វែងរកកីឡាករថ្មីមកជំនួសតំណែងរបស់ Neymar ខ្លាំងណាស់។

ជាក់ស្តែងណាស់ ក្រុម Barcelona បានសម្លឹងឃើញ កីឡាករ នៅ Premier League ចំនួន៣រូប រួមមានដូចជា Philippe Coutinho, Eden Harzad និង Dele Ali ដែលអាចជំនួសតំណែងរបស់ Neymar បាន។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្រុម Barcelona នឹងមិនសម្លឹងឆ្ងាយទៀតឡើយ ព្រោះថា ក្រុមអ្នកមានបុណ្យមួយនេះ កំពុងចាប់អារម្មណ៍ លើខ្សែប្រយុទ្ធបារាំង Antonie Griezmann ពីក្រុម Atletico Madrid ។

ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា Barcelona អាចនឹងចំណាយទឹកប្រាក់ រហូតដល់ទៅ ១០០លានអឺរ៉ូ ឬច្រើនជាងនេះ ប្រសិនបើពួកគេចង់ទិញ Griezmann នោះ។ យ៉ាងណាវិញ ក្រុម Atletico Madrid ប្រហែលជាមិនលក់ Griezmann ឲ្យ Barcelona ឡើយនៅពេលនេះ ព្រោះថាក្រុមមួយនេះ កំពុងស្ថិតក្នុងបម្រាម មិនឲ្យទិញកីឡាករចូលនៅឡើយ ដោយរង់ចាំដល់រដូវរំហើយ ខែមករា ទើបអាចទិញបាន ជាហេតុ មិនអាចឲ្យ Atletico Madrid លក់កីឡាករចេញបានឡើយ។

ម្យ៉ាងវិញទៀតនោះ បើលក់ Griezmann មែន ប្រហែលជា Atletico លក់ឲ្យ Man Utd បាត់ហើយ ដោយមិនរង់ចាំឲ្យ Barcelona ចាប់អារម្មណ៍ចង់បានដូចពេលនេះឡើយ។ ដូច្នេះហើយ ក្រុម Barcelona ត្រូវរង់ចាំរហូតដល់ខែ មករាឆ្នាំក្រោយនេះ ទើបអាចទិញ Antonie Griezmann បានប្រសិនបើពួកគេចង់ទិញមែននោះ។

មតិយោបល់