ព័ត៌មានកីឡា

ចម្លែក អីក៍ចម្លែកយ៉ាងនេះ ក្រុមបាល់ទាត់ នៅឈីលី

នេះគឺជារឿងចម្លែកមួយ ដែលបានកើតឡើង ក្នុងប្រទេសឈីលី ខណៈដែលក្រុមលីគកំពូល Colo Colo បានជ្រើសយក សត្វឆ្កែ បណ្តើរចូលទីលានប្រកួត ក្នុងទឹកដីរបស់ពួកគេ។

ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ គឺមិនដែលមានក្រុមបាល់ទាត់ណា ដែលជ្រើសយកសត្វ បណ្តើរដើរចេញ មកកាន់ទីលានប្រកួតឡើយ។ យ៉ាងណាវិញ បើតាមប្រភពពត៌មាន ពីប្រទេសឈីលី បានឲ្យដឹងថា ក្រុមកំពូល Colo Colo បានសម្រេចជ្រើសយក សត្វឆ្កែ ដើម្បីដឹកបណ្តើរ ចេញមកកាន់ទីលានប្រកួត ជំនួសការប្រើប្រាស់កូនក្មេងវិញ។ ការដឹកសត្វឆ្កែ ចូលទីលាននេះ គឺមិនមែនជាទូទៅ សម្រាប់ក្រុមនៅ ប្រទេសឈីលីឡើយ តែធ្វើឡើង សម្រាប់តែក្រុម Colo Colo មួយប៉ុណ្ណោះ ហើយធ្វើឡើង សម្រាប់តែការប្រកួត ក្នុងទឹកដីរបស់ក្រុម Colo Colo តែមួយនោះទេ។ ការអនុវត្តន៍បែបនេះ ក្រុម Colo Colo កំពុងតែចាប់ផ្តើមអនុវត្តន៍ហើយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនាបាល់ទាត់។

ចំពោះ ការជ្រើសយក សត្វឆ្កែ មកធ្វើដំណើរ បណ្តើរចូលទីលាននេះ ត្រូវបាន សហព័ន្ធកីឡាបាល់ទាត់ ក្នុងប្រទេសឈីលី ឲ្យដឹងថា នេះគ្រាន់តែជាការ បង្ហាញពីការស្រឡាញ់ សត្វប៉ុណ្ណោះ ជាពិសេសជាមួយប្រភេទក្រុម សត្វឆ្កែ ដែលជាសត្វមួយប្រភេទ មានភាពស្និតស្នាលជាមួយមនុស្សបំផុត។ យ៉ាងណាវិញ វាទើបតែចាប់ផ្តើមអនុវត្តន៍ប៉ុណ្ណោះ សម្រាប់ក្រុម Colo Colo ខណៈក្រុមផ្សេងៗទៀត នៅមិនទាន់ធ្វើបែបនេះ នៅឡើយទេ។

ដូច្នេះហើយ នេះគឺជាព្រឹត្តិការណ៍ ប្លែក ចំណែកភ្នែកមួយ សម្រាប់អ្នកទស្សនាបាល់ទាត់ ក្នុងប្រទេសឈីលី ដែលអាចទស្សនា ការប្រកួត ដ៍កម្រ ក្នុងប្រវត្តិសាស្ត្ត បាល់ទាត់។

មតិយោបល់