កាន់តែមានការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីតារាសម្ដែង នាង នៅ សូនីតា ប្រកាសឡើងវីឡាតម្លៃសែនដុល្លារ ក្មុងពេលដែលនាងប្រកាសថាវីឡាដែលសង់ជិតរួចនោះ ក៏ត្រូវចំណាយលើការដេគ័រមិនតិចបន្ថែមទៀត។ ទ្រព្យមហាសាលដែលនាងទើបសម្ញែងនេះ គឺបានកើតឡើងក្រោយពីមានព័ត៌មានទើបបានផ្សាយថា នាងមានទំនាក់ទំនងមិនធម្មតាជាមួយលោកផ្កាយ៣ បន្ទាប់ពីមានស្រ្តីម្នាក់បានចោទនាងថាបណ្ដើរមន្ត្រីនោះទៅថៃជារបៀបគូស្នេហ៍។
នៅលើបណ្ដាញហ្វេសប៊ុក ម្នាក់ៗសុទ្ធតែបានកោតសរសើរពីជោគវាសនា របស់ស្រីស្អាត នៅ សូនីតា បន្ទាប់ពីនាងប្រកាសជាសាធារណៈថា ផ្ទះវីឡាដែលបុរសសំណព្វចិត្តរបស់នាងទិញជាកាដូសង់ជិតរួចហើយ។ នាងបានឆ្លើយក្នុងComment អ្នកគាំទ្រថា នឹងធ្វើពិធីឡើងអោយធំនៅដើមឆ្នាំក្រោយ ដោយគម្រោងឡើងផ្ទះនេះនាងធ្លាប់ប្រកាសម្ដងហើយថា នឹងធ្វើក្នុងអំឡុងចុងឆ្នាំនេះ ប្រសិនបើផ្ទះសង់រួចនៅពាក់កណ្ដាលឆ្នាំ តែដោយសារលែងច្បាស់ពីការរួចរាល់មកទល់នឹងដើមខែសីហានេះ ទើបពិធីឡើងផ្ទះត្រូវពន្យារដល់ឆ្នាំក្រោយ។ ក្នុងពេលប្រកាសបង្ហាញវីឡាភ្លាមៗ នាងបានបញ្ជាក់ថាផ្ទះនេះជាកាដូរបស់បុរសម្នាក់ ដោយនាងសរសេរថា” អរគុណបងដែលគោរពពាក្យសច្ចៈ និងធ្វើអោយអូនបានសម្រេចក្ដីសុបិន្ត”ជាដើម។ យ៉ាងណាមិញនាងមិនដែលបង្ហាញថា បុរសណាម្នាក់មានលុយច្រើនដល់ម្លឹង ទិញវីឡា និងផ្ដល់ភាពហ៊ឺហារអោយនាងនាពេលចុងក្រោយនោះទេ ក្នុងពេលដែលអ្មកប៉ាន់ស្មាន បានត្រឹមតែចោទថានាងមានសង្សារម្នាក់ជាកូនអ្នកមាន។ ប៉ុន្តែយោងតាមព័ត៌មានដែលផ្សាយមុននោះ បញ្ជាក់ថា នៅ សូនីតា ត្រូវបានលោកផ្កាយ៣នៅក្រសួងមហាផ្ទៃម្នាក់ ស្រលាញ់ពេញចិត្ត ទើបធ្វើអោយជីវិតឯកជនរបស់នាងប្រែប្រួល។ នាងត្រូវគេទម្លាយថា ឧស្សាហ៍ឃើញបណ្ដើរលោកផ្កាយ៣នោះទៅថៃ និងទៅក្រៅប្រទេសញឹកញាប់ ដោយបិះនឹងធ្វើឲ្យភរិយាពេញសិទ្ធិសព្វថ្ងៃរបូតតំណែងផង។ អ៊ីចឹងហើយទើបម្នាក់ៗចាប់អារម្មណ៍ឡើងវិញ ក្នុងពេលដែលនាងទើបស្ងាត់ដំណឹងពាក់ព័ន្ធផ្កាយ៣មានភរិយារួចសោះ ស្រាប់តែប្រកាសឡើងវីឡា។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ នៅ សូនីតា មិនដែលចេញមុខបកស្រាយទេ ក្នុងពេលដែលមានការផ្សាយថា នាងជាប់ចំណងស្នេហ៍ជាមន្ត្រីផ្កាយ៣នោះឡើងកក្រើកមួយខ្យល់មុន ក៍នាងបង្ហាញភាពស្ងប់ស្ងាត់។ យ៉ាងណាមិញ Postkomsan នឹងរង់ចាំការបកស្រាយរបស់នាងជុំវិញវីឡាមួយនេះ៕
មតិយោបល់