ព័ត៌មានកីឡា

សាកសពក្រុមបាល់ទាត់ប្រេស៊ីលបានមកដល់មាតុភូមិហើយ​ ក្រោមដំណក់ទឹកភ្លៀង និងទឹកភ្នែក

ប្រេស៊ីល: សាកសពរបស់ក្រុមបាល់ទាត់ប្រេស៊ីលចំនួន៥០នាក់រួមមានកីឡាករ គ្រូបង្វឹក និងបុគ្គលិក ក្នុងហេតុការណ៍ធ្លាក់យន្តហោះ នៅប្រទេសកូឡុំប៊ី បានមកដល់មាតុភូមិខ្លួនវិញហើយកាលពីថ្ងៃសៅរ៍ ដើម្បីរៀបចំធ្វើពិធីបុណ្យសពដ៏ធំមួយសម្រាប់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា កាំជ្រួចជាច្រើនដើមបានបាញ់ភ្លឺពេញមេឃនៅលើកីឡដ្ឋាន Chapeco ក្នុងភាគខាងត្បូងប្រទេសប្រេស៊ីល នៅពេលយន្តហោះដឹកសាកសពមកដល់ព្រលានយន្តហោះក្រោមដំណក់ទឹកភ្លៀង។

សូមរំលឹកថា យន្តហោះដឹកក្រុមកីឡាករ Chapecoense Real បានធ្លាក់ក្នុងតំបន់ភ្នំនៃប្រទេសកូឡុំប៊ីកាលពីយប់ថ្ងៃច័ន្ទ បណ្តាលឲ្យមនុស្ស៧១នាក់ស្លាប់ ដោយសារយន្តហោះអស់ប្រេងសាំង៕

photo_2016-12-04_12-55-31

photo_2016-12-04_12-55-32

photo_2016-12-04_12-55-33

មតិយោបល់