ព័ត៌មានកីឡា

Isco កាន់តែល្អ ខណៈ Ronaldo កំពុងធ្លាក់កូដ

ខ្សែបម្រើអេស្ប៉ាញ Isco Alarcon កំពុងតែចាប់ផ្តើមដើរ​តួនាទីជា Key Player របស់ក្រុម Real Madrid ជំនួស​ Cristiano Ronaldo បន្ទាប់ពីរដូវកាលនេះ Isco លេងឡើងជើងយ៉ាងខ្លាំង។

នេះគឺជារដូវកាលថ្មីយ៉ាងល្អ សម្រាប់ខ្សែបម្រើល្បឿនលឿន អេស្ប៉ាញ Isco Alarcon ក្នុងការបង្ហាញខ្លួនឲ្យក្រុម Real Madrid ក្នុងរដូវកាលនេះ។ ជាក់ស្តែងណាស់ Isco បានដើរតួនាទីយ៉ាងសំខាន់ តាមរយ:ការបោះបាល់ និងការស៊ុតបញ្ចូលទី ញឹកញាប់ក្នុងរដូវកាលនេះ ខណ:រដូវកាលមុន Isco មិនសូវល្អដូចនេះឡើយ។ ជាងនេះទៅទៀត ក្នុងជំនួបជាមួយ Las Palmas ម្សិលមិញ Isco បានបន្តស៊ុតបាន១គ្រាប់ទៀតឲ្យក្រុម Real Madrid ក្នុងចំណោម ៣គ្រាប់ដែល Real Madrid សម្រេចបាន។ បន្ថែមលើនេះ កីឡាករ២រូបទៀត ក៍បានស៊ុត​ឲ្យ Real Madrid ម្នាក់១គ្រាប់ផងដែរ គឺ Casemiro និង Marco Asensio ។

យ៉ាងណាវិញ សម្រាប់កំពូលខ្សែប្រយុទ្ធដ៍ឆ្នើម និងជាតារាស៊ុតរបស់ក្រុម Real Madrid តាំងពីឆ្នាំ ២០០៩ ក្រោយពីផ្ទេរពីក្រុម បីសាចក្រហម Manchester United ក្នុងតម្លៃ ៨០លានផោន Cristiano Ronaldo មិនអាចរកគ្រាប់បាល់បានឡើយ។ Ronaldo រដូវកាលនេះ គឺជារដូវកាលដ៍អន់បំផុតរបស់កីឡាកររូបនេះ នៅ Laliga ព្រោះថា កីឡាករវ័យ៣២ឆ្នាំរូបនេះទើបតែស៊ុតបាន ១គ្រាប់ប៉ុណ្ណោះ ឲ្យ Real Madrid នៅ Laliga ។ ក៍ប៉ុន្តែ ការលេងធ្លាក់កូដរបស់ Ronaldo នេះដែរ ត្រូវបានគេសង្កេតឃើញថា Isco ហាក់ដូចជាលេចធ្លោជាង​មុនទៅវិញ ដែលកីឡាករអេស្ប៉ាញរូបនេះ កំពុងតែក្លាយជា Key Player របស់ក្រុម Real Madrid ។ ម្យ៉ាងវិញទៀតនោះ រដូវកាលក្រោយ ឬក្រោយៗទៀត ប្រសិនបើ Isco នៅតែល្អបែបនេះនោះ Isco ប្រាកដជាដណ្តើមតំណែង កីឡាករល្អបំផុតរបស់ Real Madrid ជាក់ជាមិនខាន។

សូមបញ្ជាក់ផងដែរថា Isco បង្ហាញវត្តមាន ក្នុងជម្រើស១១នាក់ដំបូងញឹកញាប់ឲ្យ ក្រុម Real Madrid នៅដើមរដូវកាលមុន បន្ទាប់ពី Gareth Bale បានរងរបួសរយ:ពេលយូរ ចាប់តាំងពីពេលនោះមក Isco មានឱកាសបង្ហាញសមត្ថភាពពេញលេញ មកទល់ពេលបច្ចុប្បន្ននេះ។

មតិយោបល់