ព័ត៌មានកីឡា

Man Utd ឈ្នះយ៉ាងត្រដាបត្រដួស លើក្រុម Sampdoria

ក្រុមបីសាចក្រហម Manchester United បានយកឈ្នះក្រុម Sampdoria របស់អ៊ីតាលីយ៉ាងលំបាកលំបិន ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាព យប់មិញនេះ។

ថ្វីបើ Man Utd បានយកឈ្នះទៅលើក្រុម Sampdoria ២-១មែន​ តែក្រុមមកពីអ៊ីតាលី មួយនេះ មិនធម្មតាឡើយ ដោយបានធ្វើព្យុះធ្វើភ្លៀង ដាក់ក្រុមបីសាចក្រហម Manchester United ។ ក្នុងការប្រកួតនេះ ក្រុម Man Utd បានធ្វើការនាំមុខមុន នៅនាទីទី ៩ ដោយការតែតបញ្ចូលទីរបស់ កីឡាករ Mkhitaryan ដោយរក្សាលទ្ធផលនេះរហូតដល់ចប់តង់ទី១។ យ៉ាងណាវិញ តាមរយៈការវាយបក ឥតល្ហែរ របស់ក្រុម Sampdoria បានធ្វើឲ្យក្រុមអ៊ីតាលីមួយនេះអាចរកគ្រាប់បាល់ តាមស្មើមកវិញ នៅនាទីទី ៦៣ ដោយការស៊ុតបាល់យ៉ាងស្អាត ពីកីឡាករ Praet ដែលធ្វើឲ្យការប្រកួត កាន់តែតានតឹងឡើង។ ការវាយបក ទៅវិញទៅមករវាងក្រុម ទាំង២កាន់តែបន្ត ក៍ប៉ុន្តែ ក្រុម Man Utd អាចរកបាន១គ្រាប់ទៀត នៅនាទីទី៨១ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Juan Mata ហើយរក្សាលទ្ធផល រហូតដល់ចប់ការប្រកួត ដែលធ្វើឲ្យ Man Utd បានឈ្នះក្រុម Sampdoria យ៉ាងត្រដាបត្រដួស​ ក្នុងលទ្ធផល ២-១។

គួរបញ្ជាក់ផងដែរថា ក្រុម Sampdoria លេងហាក់ដូចជាមិនខ្លាច Man Utd ឡើយ ដោយពួកគេលេងបាល់ខ្លីបានយ៉ាងល្អ និងរក្សាការគ្រប់គ្រងបាល់នៅលើទីលាន ល្អមែនទែន។

តោះមកទស្សនា ការប្រកួតយ៉ាងជក់ចិត្តរវាងក្រុម Man Utd និង Sampdoria ខាងក្រោមនេះ៖

https://www.youtube.com/watch?v=sOFqo8DcxfY

មតិយោបល់