ក្លិបបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) បានចាកចេញពីប្រទេសកម្ពុជា កាលពីព្រឹកមិញ ដើម្បីទៅចូលរួមការប្រកួតអន្តរជាតិ ក្នុងពានរង្វាន់ Super Cup Asia 2018 ដែលធ្វើឡើងនៅប្រទេស ឥណ្ឌូនេសុី។
ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨ ដោយមានក្រុមចូលរួមចំនួន ៤ចូលរួម ពោលគឺម្ចាស់ផ្ទះ PSM Makassar (ឥណ្ឌូនេសុី), Adelaide United (អូស្ត្រាលី), Home United FC (សិង្ហបុរី) នឹង ក្រសួងការពារជាតិ (កម្ពុជា)។
សូមបញ្ជាក់ថា កីឡាករថ្មីទាំង ៥រូប របស់ទ័ពក៏បបានទៅចូលរួមដែរ រួមមាន Yudai Ogawa, Daiki Matsumoto, Lee Junheob, Yoo Jae Ho, Na Hyosung ខណៈដែលខ្សែបម្រើ ច្រឹង ពលរដ្ឋ មិនមានវត្តមាននោះទេ៕
មតិយោបល់