ព័ត៌មានកីឡា

Everton បន្តតាមប្រមាញ់ Giroud មកចាប់ដៃគូជាមួយ Wayne Rooney

ថ្វីបើ Sandro Ramirez កំពុងចាប់ដៃគូយ៉ាងល្អជាមួយខ្សែប្រយុទ្ធវ័យចំណាស់ Wayne Rooney ក្តី តែក្រុម Everton នៅតែចង់បានខ្សែប្រយុទ្ធកំពស់បាន Oliver Giroud ដដែល។

បើតាមការចុះផ្សាយ​ របស់ Daily Mail បានឲ្យដឹងថា លោក Ronald Koeman អ្នកចាត់ការក្រុម Everton នៅតែមានក្តីសង្ឃឹមក្នុងការនាំយកខ្សែប្រយុទ្ធបារាំងវ័យ ៣០ឆ្នាំ Oliver Giroud ពីក្រុមកាំភ្លើងធំ Arsenal ។ ជាការពិតណាស់ Everton ក្រោយពីលក់ ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ទៅឲ្យក្រុមបីសាចក្រហម Manchester United រួចមក ក្រុមជើងខ្លាំងមួយនេះ ទិញបានខ្សែប្រយុទ្ធ២រូបវិញហើយ ដែលរួមមានដូចជា Wayne Rooney ពី Man Utd និង Sandro Ramirez ពីក្រុម Malaga ។ យ៉ាងណាក៍ដោយ សម្រាប់ខ្សែប្រយុទ្ធទាំង២ ខាងលើ នៅមិនទាន់គ្រប់គ្រាន់ឡើយ សម្រាប់លោក Koeman ខណះអ្នកចាត់ការរូបនេះចិញ្ចឹមចិត្តចង់បាន Giroud មកចាប់ដៃគូជាមួយ Rooney ។

នេះគឺជាលើកទី២ហើយ ដែលលោក Ronald Koeman ចង់បានខ្សែប្រយុទ្ធបារាំងរូបនេះ ព្រោះថា ការចាប់អារម្មណ៍លើកមុននោះ ត្រូវបានខកខានទៅវិញ ក្រោយពីក្រុមទិញ Sandro Ramirez និង Giroud ចង់វិលទៅបារាំងវិញ។ យ៉ាងណាក៍ដោយ ដើម្បីមហិច្ចតាធំ លោក Koeman នឹងព្យាយាមនាំយក Oliver Giroud មកកាន់ Everton ឲ្យបាន ដើម្បីរក្សាកីឡាករវ័យ ៣០ឆ្នាំរូបនេះឲ្យបន្តនៅ Premier League បន្តទៀត។

មតិយោបល់