បន្ទាប់ពីមានពត៌មាន ជាច្រើនកន្លងមក ទាក់ទងនឹងការចាកចេញរបស់ Neymar ពេលនេះ អ្វីទាំងអស់ ត្រូវបាមបញ្ចប់មន្ទិលសង្ស័យហើយ ក្រោយពីខ្សែប្រយុទ្ធប្រេស៊ីល រូបនេះ បានបង្ហាញខ្លួនជាផ្លូវការណ៍ឲ្យ ក្រុម Paris Saint Germain ។
បើតាម Page ផ្ទាល់របស់ក្រុម Paris Saint Gemain បានឲ្យដឹងថា ខ្សែប្រយុទ្ធ ដែលកំពុងតែល្បីល្បាញ Neymar បានផ្ទេរមកកាន់ ក្រុម ជាស្ថាពរហើយ ក្រោយពីតាមប្រមាញ់ អស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។ Neymar បានបង្ហាញខ្លួន ដោយមានអ្នកចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ នៅក្នុងសន្និសិទកាសែត នាកីឡារដ្ឋាន PARC DES SPRING យ៉ាងសប្បាយរីករាយបំផុត ដោយយល់ព្រមចុះកុងត្រារយៈពេល ៥ឆ្នាំ ជាមួយក្រុមអ្នកមានបារាំងមួយនេះ។ តាមរយៈការផ្លាស់មកកាន់ ក្រុម Paris Saint Germain នេះត្រូវបានក្លិបឲ្យពាក់អាវលេខ ១០ ដែលពីមុន Pastore ជាអ្នកពាក់។ គួរបញ្ជាក់ផងដែរថា Neymar បានបំបែកកំណត់ត្រា តម្លៃខ្លួនផ្ទេរខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ដោយមានតម្លៃផ្ទេរ ២២២លានអឺរ៉ូ នឹងទទួលបានប្រាក់ប្រចាំឆ្នាំស្មើនឹង ៤៥លានអឺរ៉ូ ផងដែរ។
ម្យ៉ាងវិញទៀតនោះ តម្លៃពលកម្មប្រចាំសប្តាហ៍ របស់ Neymar គឺខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ដោយខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបាន រហូតដល់ទៅ ៨៦៥០០០អឺរ៉ូ។ ដូច្នេះហើយ Neymar បានបំបែកកំណត់ត្រា របស់ Paul Pogba ក្នុងការផ្លាស់ទៅកាន់ Man Utd កាលពីរដូវកាលមុន ក្នុងតម្លៃ ជាង ១០០លានអឺរ៉ូហើយ។
មតិយោបល់