ព័ត៌មានកីឡា

អីយ៉ា! មានទៅអន់ណា Spurs (វីដេអូ)

ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ក្រុមរងជើងឯក Tottenham Hotspur ដែលបានយកឈ្នះក្រុមជើងឯកអ៊ីតាលី Juventus ក្នុងលទ្ធផល ២-០ នាការប្រកួតមិត្តភាពយប់មិញនេះ ក្នុងកីឡារដ្ឋានថ្មី Wembley ។

នេះគឺជាការត្រៀមខ្លួនបានយ៉ាងល្អ របស់ក្រុម Tottenham ក្នុងការប្រកួតមិត្តភាព មុនបើករដូវកាលនេះ។ ជាការពិតណាស់ កាលពីយប់មិញនេះ ក្រុម Tottenham បានយកឈ្នះក្រុម Juventus ក្នុងលទ្ធផល ២-០ យ៉ាងអស្ចារ្យ។ ២គ្រាប់របស់ក្រុមជើងខ្លាំងអង់គ្លេស មួយនេះ រកបានដោយ ខ្សែប្រយុទ្ធឆ្នើម Harry Kane ក្នុងនាទីទី ១១ និង១គ្រាប់ទៀត រកបាននៅតង់ទី២ នាទីទី ៥២ ដោយកីឡាករ Erickson ។ ជ័យជម្នះមួយនេះ បង្ហាញឲ្យឃើញថា ក្រុម Tottenham បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រជែងយកពាន Premier League នៅរដូវកាលថ្មីនេះ។

បើទោះបីជា មិនមានការទិញកីឡាករល្អៗ និងថ្លៃៗដូចក្រុមផ្សេងៗ ជាច្រើននៅអង់គ្លេសក៍ដោយ តែ Spurs នៅតែមានទម្រង់លេងយ៉ាងល្អដដែល ជាហេតុធ្វើឲ្យក្រុមខ្លាំងៗ ទាំងអស់ នៅតែមានការព្រួយបារម្ភ ចំពោះក្រុមស្ងាត់ស្ងៀមមួយនេះ។

ខាងក្រោមនេះ ជាវីដេអូ ការប្រកួយរវាងក្រុម Tottenham និង Juventus ៖

https://www.youtube.com/watch?v=cnsqZP3uzqA

មតិយោបល់