ព័ត៌មានកីឡា

Argentina យកឈ្នះ Brazil ក្នុងជំនួបមិត្តភាពនៅអូស្ត្រាលី

ក្រុមយក្សទាំង២ មកពីតំបន់អាមេរិកឡាទីន បានធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិនៅលើទឹកដីអូស្ត្រាលី ខណៈ Argentina បានយកឈ្នះការប្រកួតនេះ។

ជំនួបមិត្តភាពដ៍ធំរវាងក្រុមជើងខ្លាំងទាំង២ Argentina និង Brazil បានធ្វើឲ្យកក្រើកយ៉ាងខ្លាំងនៅលើទឹកដីអូស្ត្រាលី។ Argentina បានបំប៉ោងសំណាញ់ទីត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករMercado នៅនាទីទី ៤៥ ដែលជាគ្រាប់បាល់ជ័យជម្នះ ១-០ លើក្រុមជម្រើសជាតិ Brazil។ ការប្រកួតនេះក្រុមទាំង ២មិនបានប្រើកីឡាករឆ្នើមៗពេញជើងនោះទេ ក៍ប៉ុន្តែ Argentina នៅតែមានវត្តមានរបស់តារាឆ្នើម Lionel Messi ព្រោះថាកីឡាកររូបនេះគឺជា Key Player របស់ក្រុម ស្របពេលដែល Brazil អវត្តមាន Neymar ដោយសារការជាប់លំហែរកាយវិស្សកាលបាល់ទាត់។

ជាការពិតណាស់ មូលហេតុដែលជម្រុញឲ្យក្រុមទាំង២ ទុកជើងបែបនេះ ដោយសារតែ Brazil និង Argentina មានភារកិច្ច ប្រកួតជម្រុះ World Cup នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ដូច្នេះហើយ ជ័យជម្នះ ១-០ របស់ Argentina លើក្រុម Brazil នេះ ពិតជាប្រសើរខ្លាំងណាស់ សម្រាប់អ្នកគាំទ្រក្រុមឡាទីនមួយនេះ៕

មតិយោបល់