ព័ត៌មានកីឡា

តោះ! មកមើលការប្រកួតយ៉ាងស្វិតស្វាញ រវាងក្រុម Dortmund និង Bayern Munich ក្នុងជំនួប Super Cup (វីដេអូ)

ការប្រកួតពានបើករដូវកាលរបស់អាឡឺម៉ង់ Super Cup រវាងក្រុម Bayern Munich និង Dortmund ពិតជាល្អមើលខ្លាំងណាស់ ខណះក្រុម Bayern Munich បានក្លាយជាម្ចាស់ជើងឯក ក្រោយពីយកឈ្នះដោយបាល់ ១១ម៉ែត្រ កាត់សេចក្តី។

ពិតជាកក្រើក សម្រាប់ការប្រកួតបើករដូវកាលរវាងក្រុមខ្លា ទាំង២របស់ អាឡឺម៉ង់ ក្នុងជំនួប Super Cup នេះ។ ក្រុមជើងឯក Bundesliga, Bayern Munich បានយកឈ្នះយ៉ាងតានតឹងបំផុតលើក្រុមជើងឯក German Cup, Dortmund ដោយបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៤ ក្រោយពីបញ្ចប់ការប្រកួត ៩០នាទី ក្នុងលទ្ធផល ២-២។ ក្នុងការប្រកួតនេះក្រុម Dortmund បាននាំមុខមុន នៅនាទីទី ១២ ដោយកីឡាករ Pulisic ក៍ប៉ុន្តែ ត្រូវបានតាមស្មើមកវិញដោយ ខ្សែប្រយុទ្ធឆ្នើម Lewandowski នៅនាទីទី ១៨ វិញ ជាហេតុធ្វើឲ្យក្រុមទាំង២ បញ្ចប់ក្នុងលទ្ធផល ១-១ នៅតង់ទី១។ ឈានចូលដល់តង់ទី២ ក្រុមទាំង២ បានបើកការវាយលុក យ៉ាងខ្លាំងម្តងទៀត ខណះ នៅនាទីទី ៧១ ក្រុម Dortmund បានធ្វើការនាំមុខជាថ្មី ដោយការស៊ុតបញ្ចូលទីរបស់ ខ្សែប្រយុទ្ធឆ្នើម Aubameyang ដែលបង្កើតនូវក្តីសង្ឃឹមយ៉ាងខ្លាំង សម្រាប់ក្រុម Dortmund ។ យ៉ាងណាវិញ ក្តីសង្ឃឹមនេះ ត្រូវបានរលាយបាត់វិញ បន្ទាប់ពីកីឡាករ Buerki បានទាត់ចូលទីខ្លួនឯង​នៅចុងតង់ទី២ នាទីទី ៨៨ទៅហើយ ដែលបានធ្វើឲ្យ ក្រុមទាំង២ មានលទ្ធផល ២-២ រក្សារហូតដល់ចប់ការប្រកួត។

ដូច្នេះហើយ ឈានដល់ការទាត់បាល់ កសត់សេចក្តី ១១ម៉ែត្រ ក្រុម Bayern Munich បានយកឈ្នះក្រុម Dortmund ក្នុងលទ្ធផល ៥-៤ ក្លាយជាជើងឯក Super Cup ។

តោះមកទស្សនា ការប្រកួតរវាងក្រុម Bayern Munich និង Dortmund ខាងក្រោមនេះ៖

មតិយោបល់