ព័ត៌មានកីឡា

Ronaldo តែត ១គ្រាប់ ជួយឲ្យពរទុយហ្គាល់ ទទួលបាន ៣ពិន្ទុ

ថ្វីបើវ័យកាន់តែចាស់មែន តែកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែជាតារាស៊ុតដ៍លេចធ្លោ ដដែលមិនថាជម្រើសជាតិ និងក្លិបបាល់ទាត់អាជីព​ឡើយ។

ជាក់ស្តែងណាស់ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ របស់ក្រុមអធិរាជស Real Madrid រូបនេះ ពិតជាមិនធ្វើឲ្យ​អ្នកគាំទ្រអស់សង្ឃឹមឡើយ តាមរយ:ការស៊ុត ១គ្រាប់​ជួយ ពរទុយហ្គាល់ ដណ្តើមបាន ៣ពិន្ទុ ពីក្រុមម៉ូរ៉ុកកូ។ ត្រឹមតែ ១គ្រាប់របស់ Cristiano Ronaldo ប៉ុណ្ណោះ តែវាបានធ្វើឲ្យ ពរទុយហ្គាល់ មានក្តីសង្ឃឹមខ្ពស់ ដើម្បីឡើងទៅកាន់វគ្គ ១៦ក្រុមជាបន្តទៀត ក្រោយពីមាន ៤ពិន្ទុ ក្នងដៃ។

មិនតែប៉ុណ្ណោះ Criatiano Ronaldo ហាក់ធ្វើបានល្អ ជាងការបង្ហាញខ្លួនឲ្យ​ក្រុម​ជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ ធំៗបែបនេះ ពោលកីឡាករវ័យរាងជ្រេរូបនេះ អាចស៊ុតបានដល់ទៅ ៤គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹម ២ប្រកួតប៉ុណ្ណោះ ដែលនេះ មានន័យថា Ronaldo កាន់តែល្អ បើទោះស្ថិតក្នុងវ័យរាងចំណាស់ ដែលមានន័យថា ខ្ញីចាស់ កាន់តែហឹរ។

ដូច្នេះហើយ Cristiano Ronaldo កំពុងដឹកដៃក្រុមជម្រើសជាតិពរទយហ្គាល់ ឲ្យឈានទៅរកការប្រកួតវគ្គបន្តទៀត ប្រសិនបើប្រកួតក្រោយ ពរទុយហ្គាល់ អាចលេងបានត្រឹមស្មើអ៊ីរ៉ង់ ឬក៍ឈ្នះវិញនោះ។

https://www.youtube.com/watch?v=Ga0jLVEH0Tg

មតិយោបល់