តើអ្នកកំពុងតែមានបញ្ហាឡើងទម្ងន់មែនទេ? តើអ្នកធ្លាប់សាកល្បងវិធីជាច្រើនរួចមកហើយ តែមិនបានផលមែនទេ? ប្រសិនបើដូច្នោះមែន មិនចាំបាច់ព្រួយបារម្ភទៀតឡើយ ថ្ងៃនេះលោកអ្នកនឹងដឹងពីវិធីសម្រកទម្ងន់តាមបែបធម្មជាតិ ដែលមានប្រសិទ្ធភាព ហើយគ្មានផលប៉ះពាល់ដល់សុខភាពឡើយ។
ការទទួលទានភេជ្ជៈនេះជាប្រចាំ មិនត្រឹមតែអាចជួយសម្រកទម្ងន់ប៉ុណ្នោះទេ ថែមទាំងអាចទទួលបានវីតាមីនC គ្រប់គ្រាន់ ពង្រឹងឲ្យឆ្អឹងរឹងមាំ កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម បង្រួមទំហំចង្កេះ និងធ្វើឲ្យស្បែកភ្លឺរលោង ផងដែរ។
ធាតុផ្សំៈ
- ក្រូចឆ្មារ ១ផ្លែ
- ទឹកក្តៅឧណ្ឌៗ ២០០មីលីលីត្រ
- ស្ករត្នោត ឬទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ
- អំបិលមួយចុងស្លាបព្រាកាហ្វេ
របៀបអនុវត្តៈ
១.បន្ថែម ស្ករត្នោត និងអំបិល ទៅក្នុងទឹកក្តៅ រួចកូរឲ្យរលាយ។
២.នៅពេលត្រជាក់ ច្របាច់ក្រូចឆ្មារចូល ហើយទទួលទានភ្លាមៗតែម្តង។
៣.ពេលវេលាដែលល្អបំផុត គឺ ១៥ ទៅ ២០នាទី មុនពេលចូលគេង។
សូមព្យាយាមអនុវត្តជារៀងរាល់ថ្ងៃ នៅក្នុងរយៈពេល ៤ខែ អ្នកនឹងឃើញលទ្ធផល។ ប៉ុន្តែ ស្របពេលជាមួយគ្នានេះ សូមកាត់បន្ថយអាហារដែលសម្បូរខ្លាញ់ ឬប្រេង និងធ្វើលំហាត់ប្រាណឲ្យទៀងទាត់៕
ប្រភពៈ rak sukapap
មតិយោបល់