ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញលត់ក្រុមខ្សោយលិចទេនស្តែនទក់សាច់ ៨-០ ក្នុងការប្រកួតបើកឆាកជម្រុះ World Cup 2018 នៅតំបន់អឺរ៉ុប។
Diego Costa , David Silva និង Alvaro Morata រកបានម្នាក់២គ្រាប់ក្នុងការប្រកួតនេះ ខណៈដែល Sergi Roberto និង Vitolo ថែមម្នាក់១គ្រាប់ទៀត ដើម្បីបង្គ្រប់ជ័យជម្នះ ៨-០ ឱ្យក្រុមអេស្ប៉ាញយកឈ្នះលើលិចទេនស្តែន។ នេះជាការប្រកួតផ្លូវការល្អមួយសម្រាប់លោក Julen Lopetegui ដែលទើបមកដឹកនាំក្រុមអេស្ប៉ាញ។
វគ្គជម្រុះនេះដែរ អេស្ប៉ាញនៅពូល G ជាមួយ៥ក្រុមផ្សេងទៀត ខណៈដែលក្នុងពូលនេះមានតែអ៊ីតាលីមួយទេ ដែលមើលទៅមានសមត្ថភាពខ្លាំង អាចប្រជែងជាមួយអេស្ប៉ាញបាន៕
មតិយោបល់