ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុងណូរ៉ុន វាយប្រហារនៅជប៉ុន សម្លាប់មនុស្ស ០២ នាក់ និងរបួស ៤៧ នាក់

ជប៉ុន: ទីភ្នាក់ងារឧតុនិយមក្នុងប្រទេស បាននិយាយថា ព្យុះទីហ្វុងឈ្មោះថា ណូរ៉ុន បានវាយប្រហារនៅកោះហុនស៊ូដ៏សំខាន់របស់ប្រទេសជប៉ុន ដោយបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញជាច្រើន មុននឹងវាបន្តដំណើរឆ្ពោះទៅកាន់ទិសបូព៌ានៃឆ្នេរសមុទ្រជប៉ុន នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

ព្យុះនេះមានអនុភាពវាយប្រហារនៅល្បឿន ២៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបាននាំយកនូវទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង នៅលើកោះហុនស៊ូ ដែលបណ្តាលឲ្យមនុស្ស ០២ នាក់ ត្រូវស្លាប់បាត់បង់ជីវិត និង ៤៧ នាក់ទៀតរងរបួស។

ប្រភពដដែរ បានឲ្យដឹងទៀតថា ព្យុះទីហ្វុងណូរ៉ុន បានបោកបក់នៅខេត្ត Wakayama កាលពីរសៀលថ្ងៃច័ន្ទ រួមបន្តដំណើរទៅផ្លូវមួយទៀត ឆ្លងកាត់តាមតំបន់ Kinki និង Hokuriku មុនពេលវាឆ្ពោះដំណើរទៅកាន់សមុទ្រ។

សូមជំរាបថា អាជ្ញាធរបានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋរាប់ពាន់នាក់ចេញពីទីនោះ បន្ទាប់ពីបណ្តាញដឹកជញ្ជូននៅទូទាំងប្រទេស ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្យុះនេះ៕

មតិយោបល់