ព័ត៌មានកីឡា

មហិច្ចតា មានដូចគ្នា តើក្រុមណាជាម្ចាស់ជើងឯក Super Cup

ក្រុមបីសាចក្រហម Manchester United និងក្រុមស្តេចស Real Madrid បានត្រៀមខ្លួន រួចជាស្រេចក្នុងការប្រកួត UEFA Super Cup នៅវេលាម៉ោង ១ និង៤៥នាទីរំលងអាធ្រាត្រនេះ។

មិនថា Man Utd ឬក៍ក្រុម Real Madrid ឡើយសុទ្ធតែមានមហិច្ចតា ចង់ឈ្នះពាន UEFA Super Cup ដូចៗគ្នា។ ជាការពិតណាស់ ក្រុមយក្សអេស្ប៉ាញ Real Madrid លេងក្នុងនាមជាអ្នកការពារជើងឯក Super Cup រដូវកាលចាស់ និងជាម្ចាស់ជើងឯក UEFA Champion League ខណះក្រុមបីសាចក្រហម Manchester United លេងក្នុងនាមជាអ្នកដណ្តើមយកពាននេះ។ យ៉ាងណាវិញ Man Utd មានក្តីសង្ឃឹមខ្ពស់ណាស់ ក្នុងការឈ្នះការប្រកួតនេះ ព្រោះថា ក្រុមជើងឯក Europa League មួយនេះ បានឈ្នះដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ម្តងរួចមកហើយ លើក្រុម Real Madrid ក្នុងជំនួប International Champion Cup កាលពីពេលថ្មីៗនេះនៅលើទឹកដីអាមេរិក។ ក៍ប៉ុន្តែ ក្រុមស្តេចស Real Madrid ក៍មានក្តីសង្ឃឹមខ្ពស់ ក្នុងការឈ្នះពាននេះដែរ ស្របពេលដែល King of The Gold កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មានវត្តមានវិញហើយ ក្នុងការប្រកួតនេះ។

ដូច្នេះហើយ ការប្រកួត UEFA Super Cup រវាងក្រុម បីសាចក្រហម Manchester United និងក្រុម ស្តេចស Real Madrid កាន់តែល្អមើលជាង ការប្រកួត ICC នៅអាមេរិក ដោយសារតែ ការប្រកួតនេះ ជាការដណ្តើមពានមួយយ៉ាងសំខាន់ ដែលក្រុមទាំងពីរ បានដាក់គោលដៅ ចង់បានរៀងៗខ្លួន។

មតិយោបល់