ព័ត៌មានកីឡា

Neymar អន្ទងហៅ Pogba

ខ្សែប្រយុទ្ធប្រេស៊ីល Neymar ហាក់ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចង់បានកីឡាករបារាំង Paul Pogba ឲ្យមកចាប់ដៃគូជាមួយរូបគេ​​ នៅក្រុម Paris Saint Germain ។

បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា Neymar បាន​ប្រាប់ Pogba ឲ្យចាកចេញពីក្រុមបិសាចក្រហម Manchester United មកចូលរួមជាមួយក្រុម Paris Saint Germain នៅ League1 វិញ។ Neymar បានដឹងយ៉ាងច្បាស់ថា ការលេងនៅ Man Utd មិនបានធ្វើឲ្យ Pogba សប្បាយចិត្តឡើយ ជាពិសេសទម្រង់លេងរបស់លោក Jose Mourinho ដែល​តែងតែរងការរិះគន់ពីសំណាក់កីឡាកររូបនេះផ្ទាល់។ ម្យ៉ាងវិញទៀត Pogba ផ្ទាល់ក៍ចង់ចាកចេញពី Man Utd ផងដែរ ដែលនេះគឺជាពេលវេលាមួយ សម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះ ដើម្បីស្វះស្វែងរកទ្រនំថ្មី ប្រកបដោយភាព​កក់ក្តៅ។

ដូច្នេះហើយ Neymar បានឆក់យកឱកាសនេះ ដោយព្យាយាមណែនាំ Pogba ឲ្យមកចូលរួមជាមួយក្រុម Paris Saint Germain ដើម្បីពង្រឹងក្លិប និងដើម្បីអនាគត់កាន់តែរែងឆ្ងាយរបស់​ Pogba ផងដែរ។

មតិយោបល់