ក្រុមបីសាចក្រហម Manchester United បានដាក់ចេញតម្លៃពិតប្រាកដមួយហើយ ក្នុងការលក់កីឡាករ Luke Shaw នៅទីផ្សារដោះដូរកីឡាករ នៅខែមករាខាងមុខនេះ។
បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានកំណត់តម្លៃលក់ចេញ របស់កីឡាករ Luke Shaw ហើយ។ ប្រភពខាងលើដដែលនេះ បានឲ្យដឹងថា Man Utd នឹងមិនទុក Shaw ទៀតឡើយ ដោយក្រុមមួយនេះ បានសម្រេចលក់ Luke Shaw ក្នុងតម្លៃ ២០លានផោន ប្រសិនបើក្លិបណាចង់បាននោះ។
ជាការពិតណាស់ Shaw ក្រោមការដឹកនាំរបស់លោក Jose Mourinho ហាក់មិនទទួលបានជោគជ័យឡើយ ដោយកីឡាកររូបនេះ កម្រនឹងបានចូលលេងណាស់។ ម្យ៉ាងវិញទៀតនោះ លោក Mourinho តែងតែស្តីបន្ទោសដល់ Shaw ចំពោះទម្រង់លេង របស់ Shaw ដែលតែងតែមិនត្រូវចិត្ត អ្នកចាត់ការក្រុមបីសាចក្រហម Manchester United រូបនេះឡើយ។ ដោយហេតុនេះហើយ លោក Jose Mourinho បានសម្រចចិត្តលក់ Luke Shaw ហើយ ដើម្បីផ្តល់ឱកាសឲ្យកីឡាកររូបនេះ ទៅរកទ្រនុំថ្មីដែលល្អប្រសើរ សម្រាប់រូបគេ។
ដូច្នេះហើយ តម្លៃ ២០លានផោននេះ ប្រាកដណាស់នឹងមានក្លិបតាមចែរចង់យក Luke Shaw នោះ ជាពិសេសគឺក្លិបចាស់របស់គេ Southampton តែម្តង។



មតិយោបល់