ព័ត៌មានកីឡា

ជម្រើសជាតិប្រ៊ុយណេ តែងតាំងគ្រូបង្វឹកថ្មីជាជនជាតិកូរ៉េខាងត្បូង

ក្រុមបាល់ទាត់ជម្រើសជាតិប្រ៊ុយណេ បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីហើយគឺលោក Kwon Oh-son ដើម្បីត្រៀមចូលលេងពានរង្វាន់ AFC Solidarity Cup នៅខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខនេះ។

ក្រុមប្រ៊ុយណេក្រោមការដឹកនាំបណ្ដោះអាសន្នរបស់លោក Mike Wong ទទួលបានលទ្ធផលមិនសួវគាប់ចិត្តនោះទេ ពោលគឺបានធ្លាក់ចេញពីវគ្គជម្រុះបឋមពាន AFF Suzuki Cup នៅប្រទេសកម្ពុជា។ ដូច្នេះហើយ បានជាពួកគេបានតែងតាំងគ្រូបង្វឹកម្នាក់ថ្មីទៀតហើយគឺជាជនជាតិកូរ៉េខាងត្បូងឈ្មោះថា Kwon Oh-son ។

aff_suzuki-cup-2016_cambodia-vs-brunei_18-10-16_sport-6

គ្រូបង្វឹកម្នាក់នេះ បច្ចុប្បន្នជាអ្នកដឹកនាំក្រុមយុវជនក្រោមអាយុ២៣ឆ្នាំរបស់ប្រ៊ុយណេ ខណៈដែលរូបលោកក៏ធ្លាប់ចូលដឹកនាំក្រុមធំម្ដងមកហើយក្នុងឆ្នាំ ២០១២-២០១៣។ ស្របពេលដែលលើកនេះ ជាលើកទី២របស់អតីតកីឡាករជម្រើសជាតិកូរ៉េខាងត្បូងម្នាក់នេះហើយ ដែលមានឱកាសដឹកនាំក្រុមជម្រើសជាតិប្រ៊ុយណេ៕

មតិយោបល់