ព័ត៌មានកីឡា

Liverpool សង្ឃឹមនាំយក Rakitic មកកាន់​ Anfield

ក្រុមហង្សក្រហម Liverpool កំពុងតែសកម្មយ៉ាងខ្លាំង ក្នុងការចរចារ ជាមួយក្រុម Barcelona ដើម្បីនាំយកខ្សែបម្រើក្រូអាត Ivan Rakitic មកកាន់ Premier League នៅរដូវកាលក្រោយនេះ។

ជាការពិតណាស់ ការលក់ Philippe Coutinho ឲ្យក្រុម Barcelona កាលពីខែមករាកន្លងមកនេះ ដោយក្រុមហ្សក្រហម Liverpool រំពឹងថា ក្រុម Barcelona នឹងយល់ព្រមលក់​ Ivan Rakitic ឲ្យវិញ។ ជាក់ស្តែងណាស់ តាមរយ:ការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា Liverpool បានត្រៀមចរចារជាមួយក្រុម Barcelona ដើម្បីទិញយក Ivan Rakitic នៅរដូវកាលក្រោយនេះ។ Liverpool កំពុងតែលេងឡើងជើងយ៉ាងខ្លាំង នៅមួយរយ:ចុងក្រោយនេះ ថ្វីបើមិនរំពឹងឈ្នះពាន Premier League រដូវកាលនេះមែន តែហង្សក្រហម នឹងពង្រឹងក្លិបនៅរដូវកាលក្រោយ ដើម្បីមហិច្ចតា​របស់ពួកគេ។

យ៉ាងណា ក៍ដោយក្រុម Liverpool ចង់បាន Rakitic មកកាន់ Anfield យ៉ាងខ្លាំង ដោយរំពឹងថា កីឡាករក្រូអាតរូបនេះ អាចជួយឲ្យក្លិបអង់គ្លេសមួយនេះ ទទួលបានជោគជ័យច្រើនជាងមុន។

មតិយោបល់