ព័ត៌មានកីឡា

Messi មិនខ្លាច Man City និង PSG តែខ្លាច Real Madrid

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានទម្លាយឲ្យដឹងតាមប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះថា សម្រាប់ការប្រជែងពាន Champion League រដូវកានេះ ក្រុម Barcelona មិនខ្លាចក្រុម ដែលកំពុងឡើងជើង Man City និង​ Paris Saint Germain ឡើយ ក្រុមដែលគ្រោះថ្នាក់នោះគឺ Real Madrid ។

បើតាមការចុះផ្សាយរបស់ Daily Mirror បានឲ្យដឹងថា ខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi ហាក់មិនមានការព្រួួយបារម្ភចំពោះក្រុម Manchester City និង Paris Saint Germain ដែលកំពុងលេងឡើង​ជើងនៅក្នុងលីគ និង Champion League ឡើយ ខណ:ក្រុមដែលគ្រោះថ្នាក់បំផុតនោះ គឺសត្រូវប្រចាំសតវត្ស៍ Real Madrid ឯណោះវិញទេ។ ជាក់ស្តែងណាស់ Messi បានឲ្យដឹងថា ថ្វីបើ Man City និង Paris Saint Germain កំពុងលេងល្អ និងមិនទាន់មានក្រុមណាមួយ អាចផ្តួលបានក៍ដោយ តែសម្រាប់ Barcelona មិនញញើតឡើយ ព្រោះថា ក្រុមបានដឹងច្បាស់ពីទម្រង់លេងបស់ក្លិបទាំង២ ព្រមទាំងធ្លាប់យកឈ្នះក្លិបទាំងអស់នោះផងដែរ។

យ៉ាងណាវិញ សម្រាប់ Real Madrid វិញ បើទោះបីជាក្រុម Barcelona ធ្លាប់យកឈ្នះក៍ដោយ​ តែក្រុមមួយនេះ មិនអាចមើលងាយបានឡើយ​ ព្រោះថាទម្រង់លេងរបស់ Real Madrid មានការប្រែប្រួលរហូត ដែលអាចបង្កគ្រោះថ្នាក់ដល់ដៃគូបានគ្រប់ពេល។ ដូច្នេះហើយ ខ្សែប្រយុទ្ធ Lionel Messi មានការខ្លាចរអាយ៉ាងខ្លាំង ចំពោះក្រុម Real Madrid ជាពិសេសនោះ នៅពាន Champion League ។

មតិយោបល់