ព័ត៌មានកីឡា

Everton ទិញ Rooney ត្រឡប់មកវិញ មិនខុសបំណងឡើយ (វីដេអូ)

ក្រុម Everton ពិតជាមិនខកចិត្តឡើយ ចំពោះការនាំយក ខ្សែប្រយុទ្ធវ័យចំណាស់ Wayne Rooney ត្រឡប់មកកាន់ក្លិបរបស់ពួកគេវិញនៅរដូវកាលនេះ។

ជាក់ស្តែងណាស់ ក្នុងការប្រកួត បើករដូវកាលដំបូងរបស់ក្រុម Everton ជាមួយនឹងក្រុម Stoke City ខ្សែប្រយុទ្ធ Wayne Rooney បានរកគ្រាប់បាល់ ១គ្រាប់​​ នៅនាទីទី ៤៥បូក ជួយឲ្យក្រុម Everton យកឈ្នះក្នុងលទ្ធផល ១-០ ។ មួយក្បាល របស់ខ្សែប្រយុទ្ធវ័យចំណាស់ Wayne Rooney ពិតជាល្អខ្លាំងណាស់ ព្រោះថា Rooney បានជួយឲ្យក្រុមចាស់របស់គេ ទទួលបាន ៣ពិន្ទុដំបូងនៅក្នុងការប្រកួតលើកទី១ នៃក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីផ្លាស់មកកាន់ក្រុម Everton កន្លងមកថ្មីៗនេះ ខ្សែប្រយុទ្ធ ពោរពេញដោយបទពិសោធន៍ Wayne Rooney ស៊ុតបាន ៣គ្រាប់ឲ្យក្រុម Everton ហើយ ខណ:១គ្រាប់យប់មិញនេះ លើក្រុម Stoke City គឺជាគ្រាប់បាល់ដំបូង ក្នុង Premier League ចំណែក២គ្រាប់ផ្សេងទៀត រកបានក្នុងការប្រកួតមិត្តភាព មុនបើករដូវកាល។ ដូច្នេះហើយ Rooney នឹងបង្ហាញសមត្ថភាព កាន់តែល្អបន្តទៀត នៅ Everton ជាក់ជាមិនខាន។

តោះ មកទស្សនា មួយក្បាលរបស់ Rooney យ៉ាងស្អាត កាលពីយប់មិញនេះ៖

មតិយោបល់