ព័ត៌មានកីឡា

Man Utd បដិសេធមិនលក់ Martial ឲ្យក្រុម Spurs

ក្រុមបីសាចក្រហម Manchester United បានធ្វើឲ្យក្រុម Tottenham មានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបដិសេធ មិនព្រមលក់ Anthony Martial ។

ជាការពិតណាស់ មកទល់នឹងពេលនេះ ក្រុម Tottenham មិនទាន់ទិញបានកីឡាករណាម្នាក់ឡើយ ក្រៅពីការលក់ចេញកីឡាករមួយចំនួននោះ។ បើតាម Independent បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានបដិសេធ សំណើររបស់ក្រុម Tottenham ក្នុងការលក់ខ្សែប្រយុទ្ធបារាំង វ័យ ២១ឆ្នាំ Anthony Martial ។ ថ្វីបើ បីសាចក្រហម ទិញបាន Lukaku ក៍ដោយ តែក្រោយការចាកចេញរបស់ Rooney និង Zltan Ibrahimovic មិនទាន់ច្បាស់ពីអនាគត់ ខណៈកំពុងរងរបួសមិនទាន់ជា ជាហេតុធ្វើឲ្យ Man Utd មិនអាចលក់ Martial បាននោះទេ។

ម្យ៉ាងវិញទៀតនោះ Martial កំពុងបង្ហាញនូវសមត្ថភាព ក្នុងការលេងឲ្យ Man Utd កាលពីប្រកួតមុនបើករដូវកាលកន្លងមកនេះ ដែលធ្វើឲ្យបីសាចក្រហម កាន់តែមិនចង់បាត់បង់ខ្សែប្រយុទ្ធបារាំងរូបនេះ។ ជាងនេះទៅទៀត ក្រុម Man Utd នៅតែត្រូវការ Anthony Martial ព្រោះថា កីឡាករវ័យ ២១ឆ្នាំរូបនេះ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់តំបន់ប្រយុទ្ធ របស់ក្រុម បីសាចក្រហម។ គួរបញ្ជាក់ផងដែរថា នៅពេលនេះ ក្រុម Man Utd មានខ្សែប្រយុទ្ធដូចជា Romelu Lukaku, Marcos Rashford, Anthony Martial និង Zlatan Ibrahimovic តែមិនទាន់ច្បាស់ពីអនាគត់នៅឡើយ។

ដូច្នេះហើយ ក្រុមបីសាចក្រហម​ Manchester United បដិសេធ មិនលក់ Anthony Martial ឲ្យក្រុម Tottenham គឺជាជម្រើសល្អបំផុតសម្រាប់ក្រុមមួយនេះ ខណៈរដូវកាលនេះ Man Utd ត្រូវប្រជែងពានច្រើនផងនោះ។

មតិយោបល់