ព័ត៌មានកីឡា

SEA Games៖ U22 ថៃ បានត្រឹមស្មើគ្នា តែ U22 វៀតណាម ទទួលជ័យជម្នះក្នុងជំនួបបើកឆាក ដែលនៅពូលជាមួយកម្ពុជា

ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ របស់ជម្រើសជាតិថៃ បានត្រឹមស្មើគ្នាជាមួយ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ជម្រើសជាតិឥណ្ឌូនេស៊ី ដោយលទ្ធផល ១ទល់១ និង ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ជម្រើសជាតិវៀតណាម ទទួលបានជ័យជម្នះលើ ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ ទីម័រខាងកើត ដល់ទៅ ៤ទល់០ ក្នុងជំនួបបើកឆាកព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ។

ក្នុងការប្រកួតមុននេះបន្តិច U22 ថៃ បានត្រឹមស្មើគ្នាជាមួយ U22 ឥណ្ឌូនេស៊ី ដោយលទ្ធផល ១ទល់១ ថៃរកបានដោយកីឡាករ Chaiyawat Buran នៅនាទីទី ១៤ ចំណែក ឥណ្ឌូនេស៊ី តាមស្មើមកវិញដោយកីឡាករ Septian David Maulana ទាត់បាល់ ១១ម៉ែត្រ នៅនាទី៦១​។ ខណៈដែល U22 វៀតណាម បានយកឈ្នះ U22 ទីម័រខាងកើត រហូតដល់ទៅ ៤ទល់០ ធ្វើបានសម្រេចដោយកីឡាករ Hau Doan Van (៨), Ha Duc Chinh (២០), Hau Doan Van (៤១), Cong Phuong Nguyen (៧២)។​ រង់ចំាមើលថា U22 កម្ពុជា អាចទទួលបាន ៣ពិន្ទុ ពី U22 ហ្វីលីពីន ដូចប្រទេសជិតខាងយើង ដែរទេ?

សូមរំលឹកថា ឆ្លងកាត់ជំនួបបើកឆាកនេះ U22 វៀតណាម បានឡើងមកឈរកំពូលតារាង ពូលB បណ្តោះអាសន្នសិន ស្របពេលដែល U22 កម្ពុជា មិនទាន់ប្រកួត(វេលាម៉ោងកម្ពុជា ៧និង៤៥ នាទីល្ងាចនេះ)៕

មតិយោបល់