ព័ត៌មានកីឡា

Man Utd, Man City, Real Madrid កំពុងប្រកាសសង្រ្គាមដាក់គ្នា

មិនត្រឹមតែបង្ហាញវត្តមានបានយ៉ាងល្អ ជាមួយក្រុម Paris Saint Germain ឡើយ​ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe កំពុងតែបង្ហាញសមត្ថភាព យ៉ាងលេចធ្លោជាមួយក្រុមជម្រើសជាតិបារាំង នាពេលបច្ចុប្បន្ននេះ ក្នុងព្រឹត្តិការណ៍ World Cup ទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា ក្រុម​បីសាចក្រហម​ Manchester United បានចូលរួមប្រជែងជាមួយក្រុម Manchester City និង Real Madrid ក្នុងការដណ្តើមយកខ្សែប្រយុទ្ធវ័យក្មេង​បារាំង Kylian Mbappe ដែលកំពុងប្រកបអាជីព ក្នងលក្ខខ័ណ្ឌ ខ្ចីជើងជាមួយ​ក្រុម Paris Saint Germain ។ ថ្វីដ្បិតតែក្រុម Paris Saint Germain មានគម្រោងទិញផ្តាច់យក Mbappe ក្នុងតម្លៃ ១៦៦លានផោន ក្នុងរដូវកាលនេះក្តី តែក្លិបជើងឯកបារាំងមួយនេះ ប្រហែលជាពិបាកបនតិចហើយ បន្ទាប់ពីក្រុមយក្ស​៣របស់អឺរ៉ុប​ Man Utd, Man City និង Real Madrid តាមប្រមាញ់ មិនឈប់​ឈរបែបនេះ។ ម្យ៉ាងវិញទៀត Man Utd បានត្រៀមទឹកប្រាក់ខ្ទង់ ៨០លានផោន រួមជាមួយខ្សែប្រយុទ្ធបារាំង Anthony Martial ម្នាក់ទៀត ដើម្បីប្តូរយក Kylian Mbappe មកវិញ។

យ៉ាងណាវិញ លទ្ធផលយ៉ាងណានោះ ត្រូវរង់ចាំ ព្រឹត្តិការណ៍ World Cup ត្រូវបញ្ចប់សិន ទើបទីផ្សារដោះដូរកីឡាករបើកសារជាថ្មី ខណ:ក្រុម Paris Saint Germain អាចបាត់បង់ Kylian Mbappe ក៍ថាបាន ប្រសិនបើ Man Utd, Man City និង Real Madrid ហ៊ានចំណាយច្រើន ដើម្បីកីឡាករវ័យក្មេងកំពុងឡើងជើងរូបនេះនោះ។

មតិយោបល់