ព័ត៌មានកីឡា

Liverpool យកឈ្នះជើងទី១ លើក្រុម Hoffenheim (វីដេអូ)

ហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ ក្រោយពីបានប្រកួតយកឈ្នះលើក្រុមម្ចាស់ផ្ទះ Hoffenheim ក្នុងលទ្ធផល ២-១ នាការប្រកួតជម្រុះ Champion League ជើងទី១។

Liverpool មានក្តីសង្ឃឹមក្នុងការឡើងទៅកាន់វគ្គបន្តហើយ ខណះការប្រកួតជើងទី១នេះ ក្រុមមកពីអង់គ្លេស មួយនេះ ធ្វើបានយ៉ាងល្អ។ ជាក់ស្តែងណាស់ យប់មិញនេះ Liverpool បានយកឈ្នះលើក្រុមម្ចាស់ផ្ទះអាឡឺម៉ង់ Hoffenheim ក្នុងលទ្ធផល ២-១ នាការប្រកួតជើងទី១។ ២គ្រាប់របស់ក្រុមហង្សក្រហម Liverpool រកបានដោយកីឡាករ Akexander-Arnold នៅនាទីទី ៣៥ និងការស៊ុតចូលទីខ្លួនឯង របស់កីឡាករ Nortviet នៅនាទីទី ៧៤ ខណះក្រុមម្ចាស់ផ្ទះ Hoffenheim រកបាន ១គ្រាប់សងវិញ នៅនាទីទី ៨៧ដោយកីឡាករ Mark Uth ។

ដូច្នេះហើយ ការប្រកួតជើងទី២ ហង្សក្រហម មានក្តីសង្ឃឹមច្រើន ក្នុហ់ងការបន្តទៅកាន់វគ្គចែកពូល ព្រោះថាជាការប្រកួតក្នុងដីខកលួនឯង ស្របពេលដែលក្រុមអង់គ្លេសមួយនេះ មានគ្រាប់បាល់ ១គ្រាប់ឈ្នះស្រាប់។

តោះមកទស្សនា ការប្រកួតរវាងក្រុម Hoffenheim និងក្រុម Liverpool ខាងក្រោមនេះទាំងអស់គ្នា៖

https://www.youtube.com/watch?v=aQa15pA2ALc

មតិយោបល់