ព័ត៌មានកីឡា

SEA Games៖ U-22 ម៉ាឡេសុី វាយបកយក ៣ពិន្ទុពី U-22 សិង្ហបុរី (វីដេអូ)

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ក្នុងពូល A ដោយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេសុីអាយុក្រោម ២២ឆ្នាំ បានវាយបកយកឈ្នះ ជម្រើសជាតិសិង្ហបុរីអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ២ទល់១ កាលពីម្សិលមិញ។

គ្រាប់បាល់ដែលកើតឡើតដំបូងធ្វើបានដោយក្រុម U-22 សិង្ហបុរី ពីសំណាក់កីឡាករ Asraf នៅនាទីទី ៣៨ នៃវគ្គទី១ ប៉ុន្តែ U-22 ម៉ាឡេសុី បានធ្វើការវាយបកមកវិញនៅនាទី ៦៨ ដោយកីឡាករ Adam Nor Azlin ត្រឹមតែរយៈពេល ៥ នាទីបន្ទាប់កីឡាករ Thanabalan Nadarajah បន្ថែមបាន ១គ្រាប់ទៀត ដែលជាគ្រាប់ជ័យជម្នះផងដែរ។ ដូច្នេះហើយ U-22 ម៉ាឡេសុី ទទួលបាន ៣ពិន្ទុបន្ថែមទៀត​ និងរក្សានៅចំណាត់ថ្នាក់លេខ២ នៃពូល A ដដែល។

សូមបញ្ជាក់ថា ពូល A ក្រុមជម្រើសជាតិ U-22 មីយ៉ាន់ម៉ា កំពុងឈរកំពូលតារាង ខណៈដែល U-22 ម៉ាឡេសុី មានពិន្ទុស្មើគ្នា តែបានត្រឹមតាមពីក្រោយ ដោយចាញ់គ្រាប់បាល់ចំណេញ ២គ្រាប់ ស្របពេល សិង្ហបុរី, ឡាវ ហើយនិងព្រុយណេ ពុំទាន់មានពិន្ទុនៅឡើយទេ បន្ទាប់ពីការបង្ហាញខ្លួន ២លើកមកនេះ៕

ខាងក្រោមនេះជាការប្រកួតហាយឡាយរបស់ក្រុមទាំងពីរ៖

មតិយោបល់