ភ្នំពេញៈ រថយន្តដឹកសំពីងសំពោងលើសចំណុះ និងកម្ពស់បើកចូលក្រោមស្ពានអាកាសស្ទឹងមានជ័យ ដែលមន្ទីរសាធារណៈការបានដាក់ស្លាកសញ្ញាចង្អុលប្រាប់កម្ពស់៥ម៉ែត្រ ទើបអាចឆ្លងកាត់បានដោយរថយន្តខាងលើនេះដឹកលើសកម្ពស់ហើយឆ្លងកាត់ស្ពាននេះទើបបង្ករឲ្យទើស បណ្តាលឲ្យបាក់ទុយោសំរាប់បង្ហូរទឹក។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តពណ៌ត្រេអ៊ី១គ្រឿង ពាក់ស្លាកលេខប៉ៃលិន 3A-0056 ដឹកសម្ភារៈយ៉ាងសំពីងសំពោង បើកបរពីទិសដៅពីលិចទៅកើតបានបើកចូលខងក្រោមស្ពានបណ្តាលឲ្យបាក់ទុយោសម្រាប់បង្ហូរទឹក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនៅក្បែរកន្លែងកើតហេតុបានរាយការជូនសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ បានចេញមកឃាត់រថយន្តបង្ករបានភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យ សហការណ៍ជាមួយការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជនីភ្នំពេញ ចុះមកវាស់វែងនៅកន្លែងកើតហេតុ ហើយក៏បានយករថយន្តបង្ករខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕
https://youtu.be/T3Qs-NcTu4U
មតិយោបល់