ព័ត៌មានកីឡា

SEA Games៖ U-22 ឥណ្ឌូនេស៊ី ដណ្តើមបាន ៣ពិន្ទុពី U-22 ហ្វីលីពីន ឡើងមកឈរលេខ២(វីដេអូ)

ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីនអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៣ទល់០ កាលពីម្សិលមិញនេះ។

គ្រាប់បាល់ជ័យជម្នះទាំងបីរបស់ U-22 ឥណ្ឌូនេស៊ី រកបានដោយកីឡាករ Septian David Maulana នៅនាទីទី​ ៨ ហើយជិតចប់វគ្គទី១ Muhammad Hargianto រកបាន ១គ្រាប់ ទោះនាំមុខ ២គ្រាប់ក៏ដោយតែមិនទាន់ស្ងប់ចិត្ត បើកការវាយសំរុកបន្ថែម ១គ្រាប់ទៀត ដើមវគ្គទី២ ពោលគឺនាទី ៥៩ ដោយកីឡាករ Saddil Ramdani ធ្វើឲ្យទទួលបាន ៣ពិន្ទុ បន្ថែមឡើងមកឈរលេខ២ ប្រចាំពូល B។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុមទាំងពីរ៖

https://www.youtube.com/watch?v=1GYhaZnYPLA

មតិយោបល់