មហាសេដ្ឋីមកពីនីហ្សេរីយ៉ា លោក Aliko Dangote កំពុងតែតាមប្រមាញ់ទិញយកក្លិប កាំភ្លើងធំ Arsenal នៃលីគកំពូលអង់គ្លេស Premier League ខណៈមហាសេដ្ឋីអាហ្វ្រិក រូបនេះ បានដាក់ឱសានវាទ ដល់លោក Arsene Wenger អ្នកចាត់ការក្រុម Arsenal ។
នេះគឺជា ការចាប់ផ្តើមឈានជើងមកកាន់អង់គ្លេសបន្តិចម្តងៗ ពីសំណាក់ពួកសេដ្ឋីក្រៅទ្វីប ដែលកំពុងមកកាន់ កាប់ក្លិបកំពូលៗ នៅអង់គ្លេស។ ជាក់ស្តែងណាស់ លោក Aliko Dangote ដែលជាមហាសេដ្ឋីមួយរូប មកពីប្រទេសនីហ្សេរីយ៉ា បានមកដេញថ្លៃទិញក្លិប កាំភ្លើងធំ Arsenal ក្នុងតម្លៃ ១៣ពាន់លានដុល្លា តែមិនទាន់ទិញបានឡើយ ដោយសារប្រធានក្លិប Arsenal បដិសេធ។ បើតាម Bloomberg មហាសេដ្ឋី Aliko Dangote បាននិយាយថា ប្រសិនបើលោក ទិញបានក្លិប Arsenal មែន លោកនឹងបណ្តេញអ្នកខាត់ការសព្វថ្ងៃលោក Arsene Wenger ចេញពីតំណែង ព្រោះលោកយល់ថា អ្នកចាត់ការបារាំងរូបនេះ ដឹកនាំ Arsenal យូរណាស់មកហើយ ដូចជាមិនទទួលបានជោគជ័យប៉ុន្មានឡើយ។
តាមរយៈសម្តីរបស់ សេដ្ឋីអាហ្វ្រិករូបនេះ គឺជាឱសានវាទមួយ ដែលគម្រាមដល់តំណែងរបស់លោក Arsene Wenger យ៉ាងខ្លាំង។ យ៉ាងណាវិញ សេដ្ឋីរូបនេះ នៅមិនទាន់អាចទិញ ក្លិប Arsenal បានឡើយ ព្រោះថា ម្ចាស់ក្លិប Arsenal លោក Alisher Usmanov ម្តងរួចមកហើយ កាលពីខែឧសភា កន្លងមក។ យ៉ាងណាវិញ មហាសេដ្ឋីអាហ្វ្រិក Aliko Dangote នៅតែបន្តតាមប្រមាញ់ ចង់បានក្រុម Arsenal ដដែល ដោយលោក គិតថា មិនយូរទៀតទេ លោកនឹងក្លាយជាម្ចាស់ក្លិប Arsenal ថ្មីជាក់ជាមិនខាន។ ដូច្នេះហើយបលោក Arsene Wenger អាចនឹងប្រឈមមុខ នឹងការចាកចេញពី Arsenal ប្រសិនបើម្ចាស់ក្លិបថ្មីមកាន់ Arsenal មែននោះ។
តោះ! ជួយជួយផ្តល់យោបល់ម្នាក់១ មើល ថាប្រសិនបើលោក Aliko Dangote ក្លាយជាម្ចាស់ក្លិបថ្មី តើគាត់ពិតជាបណ្តេញលោក Arsene Wenger មែន ទយ៉ាងណា? ហើយនរណាសាកសមនឹងមកជំនួសតំណែងរបសមលិក Wenger នោះ?
មតិយោបល់