ព័ត៌មានកីឡា

Arsenal ទំនងបាត់បង់ខ្សែការពារ Gabriel Paulista មួយរូបទៀត

ភាពស្រពិកស្រពិល នៃអនាគត់របស់ខ្សែប្រយុទ្ធ Alexis Sanchez មិនទាន់បានបញ្ចប់ផង ស្រាប់តែពេលនេះ ក្រុមកាំភ្លើងធំ Arsenal កំពុងតែប្រឈមមុខនឹងការបាត់បង់ ខ្សែការពារ Gabriel Paulista មួយរូបទៀតផងដែរ។

បើតាមការចុះផ្សាយ របស់ Sky Sports បានឲ្យដឹងថា កីឡាករ Gabriel Paulista បានទៅដល់ទីក្រុង Valencia ហើយ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ កន្លងមក ដែលទំនងជាកីឡាកររូបនេះ អាចចុះកុងត្រា ៥ឆ្នាំជាមួយក្រុម Valencia ក្នុងតម្លៃផ្ទេរ ១២លានអឺរ៉ូ។ ជាការពិតណាស់ ក្រុម Valencia មានការចាប់អារម្មណ៍ចង់បាន Gabriel Paulista យ៉ាងខ្លាំង ព្រមទាំងបានដាក់សំណើរ ទិញខ្សែការពាររូបនេះ ពីក្រុម Arsenal ផងដែរ។

យ៉ាងណាវិញ ក្រុម Arsenal ដូចជាមិនទាន់បានបង្ហាញនូវចេតនាណាមួយ នៃការលក់ខ្សែការពាររូបនេះឡើយ ខណៈ Gabriel Paulista កំពុងតែនៅទីក្រុង Valencia នៅឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមកាំភ្លើងធំ Arsenal បានទិញ Gabriel Paulista ពីក្រុម Villarreal កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃ ១៥លានផោន ស្របពេលដែល ឥលូវនេះ ក្រុម Arsenal អាចនឹងលក់ខ្សែការពាររូបនេះ ក្នុងតម្លៃ ១២លានអឺរ៉ូ ទៅឲ្យក្រុម Villarreal វិញ។ ចំពោះ Gabriel Paulista ពិតជាមានបំណងចង់ផ្លាស់ទៅកាន់ Valencia ខ្លាំងណាស់ ព្រោះថា រូបគេចង់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការចាស់ របស់គេ លោក Marcelino អ្មកចាត់ការក្រុម Valencia អតីតអ្នកចាត់ការក្រុម Villarreal ។

ដូច្នេះហើយ Gabriel Paulista នឹងក្លាយជាកីឡាករទី៣ ដែលក្រុម Valencia ទិញបានក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករ Nemanja Maksinovic និងកីឡាករ Norbato Neto ។

មតិយោបល់