ព័ត៌មានកីឡា

Hun Sen Cup៖ ណាហ្គាវើល យកឈ្នះ បឹងកេត ១ទល់០

កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដោយ ក្រុម ណាហ្គាវើល បានយកឈ្នះ បឹងកេតអេហ្វសុី ដោយលទ្ធផល ១ទល់០ នាពហុកីឡដ្ឋានជាតិ។

គ្រាប់បាល់ជ័យជម្នះរបស់ ណាហ្គាវើល រកបានដោយកីឡាករ ញឹម សុវណ្ណារ៉ា នៅនាទីទី ៣ នៃដើមវគ្គទី១ ។ ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង ប៉ុន្តែមិនមានកីឡាករណាអាចបំប៉ោងសំណាញ់ទីបានទៀតឡើយ ដូច្នេះចប់ការប្រកួត ៩០ នាទី បឹងកេត បរាជ័យក្រោមថ្វីជើង ណាហ្គាវើល ១ទល់០ នៅជើងទី១ នៃពានរង្វាន់ Hun Sen Cup។

សូមជំរាបជូនថា ក្រុមទាំងពីរនឹងត្រូវប្រកួតម្តងទៀតនៅជើងទី២ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ នាវេលាម៉ោង ៦:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិដដែល៕

មតិយោបល់