ក្រុមបីសាចក្រហម Manchester United នៅតែបន្តឈរលើកំពូលតារាងបណ្តោះអាសន្ន Premier League នាសប្តាហ៍ទី២ នេះ បន្ទាប់ពីបានយកឈ្នះក្រៅដីលើក្រុម Swansea City ៤-០ ។
នេះគែជាការឈ្នះ ២ប្រកួតជាប់គ្នាហើយ របស់ក្រុម Man Utd នៅរដូវកាលនេះ ដោយសុទ្ធសឹងយកឈ្នះគូប្រកួត ៤-០ ដូចគ្នា។ ជសក់ស្តែងណាស់សម្រាប់ការប្រកួត សប្តាហ៍ទី២ នេះ ក្រុមបីដាចក្រហម ដែលកំពុងឡើងកូដ បានយកឈ្នះលើក្រុម Swansea City ក្នុងលទ្ធផល ៤-០ ដោយស៊ុតបញ្ចូលទីដោយតារាស្បែលខ្មៅ ៤រូប។ ខ្សែការពារ Eric Bailly បានរកគ្រាប់បាល់ដំបូងឲ្យក្រុម Man Utd នៅក្នុងតង់ទី១ នាទីទី៤៥ ខណៈបីគ្រាប់ផ្សេងទៀត គឺពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់បីសាចក្រហម ដោយចំណាយត្រឹម ៤នាទីប៉ុណ្ណោះ អាចរកបានដល់ទៅ ៣គ្រាប់ ដោយនៅនាទីទី ៨០ ដោយខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku, នាទីទី៨២ ដោយខ្សែបម្រើឆ្នើម Paul Pogba និងនៅនាទីទី ៨៤ដោយខ្សែប្រយុទ្ធបារាំង Anthony Martial ។
ដូច្នេះហើយ បីសាចក្រហម Manchester United ស្ថិតក្រិមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាលនេះ ពិតជាមានការប្រែប្រួលយ៉ាងខ្លាំង ដោយ២ប្រកួតបើកឆាក ស៊ុតបាន ៨គ្រាប់ ដោយមិនមានរបូតគ្រាប់បាល់ ១គ្រាប់វិញឡើយ។ ម្យ៉ាងវិញទៀតនោះ Man Utd កំពុងតែបង្ហាញឲ្យអ្នកគាំទ្រ ក្លិបមួយនេះជុំវិញពិភពលោក ឃើញថា បីសាចក្រហម ដែលអ្នកគាំទ្រគ្រប់គ្នាធ្លាប់ស្គាល់ពីមុនមកនោះ បានវិលមកវិញហើយ។
https://www.youtube.com/watch?v=M04s7BEbK4c
មតិយោបល់