ភាគច្រើននៃកីឡាករដែលមានវ័យចាប់ពី ៣០ឆ្នាំជាងឡើង តែងតែផ្លាស់ទៅលេងនៅ ចិន អាមេរិក និងនៅតាមបណ្តាលីគផ្សេងទៀត ក្រៅពីតំបន់អឺរ៉ុប។
យ៉ាងណាវិញ បើយើងក្រឡេកមកមើលកំពូលខ្សែប្រយុទ្ធ Crisiano Ronaldo វិញ គឺជាតារាបាល់ទាត់មួយរូប ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងវិស័យបាល់ទាត់ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀតនោះ ថ្វីបើតារាស៊ុតដ៍ឆ្នើមរូបនេះ មានវ័យ៣២ឆ្នាំទៅហើយក្តី តែ Ronaldo នៅតែមានប្រជាប្រិយភាព ព្រមទាំងមានក្លិប នៅក្រៅទ្វីបជាច្រើន ហ៊ានឲ្យតម្លៃខ្លួនកប់ពពក ក្នុងការនាំយក Ronaldo ទៅកាន់ក្លិបរបស់ពួកគេ។ ក៍ប៉ុន្តែ បើទោះបីជាតម្លៃ ខ្លួនកប់ពពកយ៉ាងណាក៍ដោយ មានហេតុផលមួយ ដែល កំពូលខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ មិនព្រមចាកចេញ ពីលីគកំពូលអឺរ៉ុបឡើយ គឺដោយសារតែ Lionel Messi ។
ជាការពិតណាស់ Ronaldo និង Messi គឺជាកីឡាករ២រូប នាពេលបច្ចុប្បន្ននេះ ដែលស្ថិតក្នុងលំដាប់កំពូល ជាកីឡាករផុតលេខ ទាំងក្នុងក្លិប និង ការប្រជែងពានរង្វាន់ផ្ទាល់ខ្លួន។ ការមិនចាកចេញពីអឺរ៉ុប ដោយសារតែ Ronaldo ចង់បន្តការប្រកួតប្រជែង ជាមួយនឹង Messi បន្តទៀត ស្របពេលដែល ពួកគេទាំង២ នៅអាចបង្ហាញខ្លួនយ៉ាងល្អ នៅលើទីលាននៅឡើយ។ ម្យ៉ាងវិញទៀតនោះ ពួកគេទាំង២ កំពុងតែក្លាយជាកីឡាករ ដែលមិនទាន់មានកីឡាករណាម្នាក់ នៅជំនាន់នេះ ប្រដូចបាននៅឡើយទេ។
ដូច្នេះហើយ Cristiano Ronaldo នឹងមិនចាកចេញពីលីគកំពូលអឺរ៉ុបឡើយ ដរាបណា Lionel Messi មិនទាន់ធ្លាក់ទម្រង់លេងទេនោះ។



មតិយោបល់